ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ខេមបូឌា អ៊ែវេ ដែលបានសម្រេចផ្តល់ជូនការដឹកជញ្ជូនគណៈប្រតិភូកីឡាករជម្រើសជាតិកម្ពុជា ចូលរួមប្រកួតកីឡាករស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ

(ភ្នំពេញ)  :ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការទី៧ នៃរដ្ធសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ខេមបូឌា អ៊ែវេ ដែលបានសម្រេចផ្តល់ជូនការដឹកជញ្ជូនគណៈប្រតិភូកីឡាករជម្រើសជាតិកម្ពុជា ចូលរួមប្រកួតកីឡាករស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ។ ការរួមចំណែកដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលក្នុងការចំណាយទៅលើការដឹកជញ្ជូន និងមួយផ្នែកទៀតក៏បានបន្ថយភាពស្មុគស្មាញក្នុងការធ្វើដំណើររបស់កីឡាករ កីឡាការិនី របស់យើងផងដែរ។

ក្នុងដំណើរឆ្ពោះទៅកាន់ភាពជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ យើងពិតជាត្រូវការការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសការគាំទ្រដែលមិនអាចខ្វះបានពីដៃគូឯកជន។

ឯកឧត្តម ហ៊ុន ម៉ានី សូមជូនពរគណៈប្រតិភូកីឡាទាំងអស់ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ត្រលប់មកវិញជូនជាតិ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។