ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង ធ្វើញាត្តិគាំទ្រ ស្ដីពី ការធ្វើវិសោធនកម្មរដ្ធធម្មនុញ្ញលើកទី១០

(ភ្នំពេញ) : ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ កិច្ចប្រជុំពេញអង្គរដ្ឋសភានាព្រឹកថ្ងៃទី២៨ កក្កដា ២០២២ ដែលបានអនុម័តលើសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ)និងមាត្រា១២៥ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ​។

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៃរដ្ឋធម្មនុញ្ញនាពេលនេះ គឺជាការអនុវត្តនូវរបបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ យ៉ាងពិតប្រាកដ និងជាការធានាដល់ស្ថាប័នកំពូលរបស់ជាតិ របស់រដ្ឋាភិបាល ឱ្យដំណើរការប្រព្រឹត្តទៅដោយរលូន គ្រប់កាលៈទេសៈ ការពារថែរក្សាបាននូវសន្តិភាព ស្ថេរភាព នយោបាយ ដើម្បីអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងភាពសុខដុមរមនារបស់ប្រជាជាតិខ្មែរយើង ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។