ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម​ ដាក់ចេញនូវវិធានការ​បិទខ្ទប់​ និងការពារកុំឲ្យវីរុសបម្លែងថ្មី កូវីដ-១៩ រាលដាលចេញក្រៅ សំដៅកាត់ផ្តាច់ខ្សែចម្លងពីសហគមន៍មួយទៅសហគមន៍មួយទៀត !

(កំពង់ចាម) នៅក្នុងកិច្ចប្រជុំបូកសរុបអំពីវឌ្ឍភាព​នៃការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅសាលាខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃទី​២១​ ​ខែឧសភា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មការខេត្តរយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងថា​÷ ដេីម្បី​គ្រប់គ្រង​ស្ថានការណ៍​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ កុំឲ្យមានការរាលដាលបន្ត​ យើង​ត្រូវ​អនុវត្ត​យុទ្ធសាស្ត្រពីរយ៉ាង​ ​គឺ ទី១-​ត្រូវ​បិទខ្ទប់​ក្តោប​ឲ្យ​ជាប់​ ទី២-ត្រូវការពារ​កុំ​ឲ្យ​រីករាលដាលចេញទៅខាងក្រៅ​ ហេីយ​យេីងត្រូវធ្វើការ​បោសសំអាត​ ដេីម្បី​កាត់ផ្ដាច់​ខ្សែ​ចម្លង​ព្រឹត្តិការណ៍​២០-កុម្ភៈ​ ដែល​កំពុង​បង្ក​ការ​ព្រួយបារម្ភ​បំផុតពី​គ្រប់​មជមជ្ឈដា្ឋន។

ឯកឧត្តម អភិបាលខេត្ត បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ ​បន្តការគ្រប់គ្រង​ច្បាម​​ឲ្យ​ជាប់​ចំពោះ​អ្នក​ដែល​សង្ស័យ​ ដែល​ត្រូវ​ផ្តោត​សំខាន់​​ទៅ​លើ​កម្មករ​កម្មការិនី​ ពិសេស​​ត្រូវ​ស្រាវជ្រាវ​ស្វែងរក​អ្នក​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយនឹង​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ពោលគឺ​​ត្រូវ​នាំ​គាត់​មក​យក​សំណាក​ ហេីយ​ត្រូវ​ពិនិត្យ​ដោយ​ឧបករណ៍​ពិសេស​​ជាបន្ទាន់។​ ជាមួយគ្នា​នោះ​មន្ត្រី​សុខាភិបាល​ស្រុក​និមួយៗ​ ​ត្រូវ​អនុវត្ត​វិធានការ​នេះ​ឲ្យ​បាន​ម៉ឺងម៉ាត់​ ពេល​ពិនិត្យ​រកឃើញ​អ្នក​វិជ្ជមាន​ហើយ​នោះ ទោះជា​នៅ​ទីកន្លែង​ណា​ក៏ដោយ​ គឺត្រូវ​នាំ​គាត់​ទៅ​ព្យាបាល​ជាបន្ទាន់​ ក្នុងនោះ​មន្ទីរ​ពេទ្យ​ស្រុក​និមួយៗ​ ​ត្រូវ​រៀបចំ​គ្រែ​ទទួល​អ្នក​ជំងឺ​ យ៉ាង​តិច​ឲ្យ​បាន​១០គ្រែ​ ឬ​លេីសពី​នោះ​ផងដែរ​ ។ ​​

លោក គឹម​ សួរ​ភីរុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តកំពង់ចាម​ បាន​ឲ្យដឹងថា​ សម្រាប់​ថ្ងៃទី​២០​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ រកឃើញ​អ្នក​វិជ្ជមាន​កូវីដ-១៩ ករណីឆ្លងថ្មី ចំនួន​៩៣នាក់(ស្រី៨៥នាក់)​ កំពុងសំរាកព្យាបាល ២៧០នាក់​ (បូកយោង​៤០០នាក់​ ក្នុងនោះ​ជាសះស្បើយ ១២៨នាក់​ ​និងស្លាប់២នាក់) ។​ កំពុងធ្វេីចត្តាឡឺសក័កំរិត២ ចំនួន២០៧៩នាក់​ ក្នុងនោះនៅសាលាគរុកោសល្យ ៦០៦នាក់​ ស្រុក​ស្រីសន្ធរ​ ១៦នាក់​ បាធាយ​ ៤៨៤នាក់​ កងមាស ៥៦នាក់​ ចំការលើ​ ៦២នាក់​ កំពង់សៀម​ ៤០១នាក់​ និង​មន្ទីរពេទ្យខេត្ត​ ១២នាក់​៕

ប្រភព÷ចៅ វង្ស I.K.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។