ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អនុញ្ញាតឲ្យថ្នាក់ដឹកនាំនៃសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រឹស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ !

(កំពង់ចាម) ÷ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំនៃសមាគម សាសនាចក្រនៃព្រះយេស៊ូគ្រឹស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម ចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ២០២១ នាសាលាខេត្តកំពង់ចាម។

លោក សៀ សំណង នាយកប្រតិបត្តិសមាគមប្រចាំទេសកម្ពុជា និងតំណាងឲ្យសមាគម សាសនាចក្រព្រះយេស៊ូគ្រីស្ទនៃនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ រួមនឹងស្រី សុភ័ក្រ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម និងសហការី បានគោរពជូនពរ ឯកឧត្ត អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសឆ្នាំថ្មីឆ្នាំសកលគ្រិស្តសករាជ ២០២០ សូមឱ្យមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបម្រើការជាតិ និងប្រជាជនកម្ពុជា និងបន្តដឹកនាំអភិវឌ្ឍន៍ខេត្តកំពង់ចាមឲ្យមានការរីកចម្រើនជាលំដាប់។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ថ្នាក់ដឹកនាំសមាគម សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ រួមនឹងថ្នាក់ដឹកនាំនៃមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជ័យជំនះថ្មីៗបន្ថែមទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។