ព័ត៌មានជាតិ

ម្ចាស់ការស៊ីណូ 777 បើកឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសង យ៉ាងពេញទំហឹង

(ព្រៃវែង) :ទីតាំងបើកសង្វៀនជល់មាន់ក្នុងកាស៊ីណូ(casino HoTel HeRo 777) មួយកន្លែងដែល ស្ថិតនៅក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង កំពុងតែបើកដៃប្រមូលផ្ដុំពលរដ្ឋខ្មែរ ឲ្យចូលទៅលេងពពាក់ពពូននាំគ្នាលេងល្បែងស៊ីសង «បញ្ជល់មាន់ អាប៉ោង យូគឺ» យ៉ាងគឃ្លើន បែរជាអាជ្ញាធរមូលដ្ឋានស្រុកនិងខេត្តព្រៃវែងគ្មានវិធានការបង្ក្រាបទៅវិញឬក៏
ប្រភពពីពលរដ្ឋបានឲ្យដឹងថា៖ កាស៊ីណូ(casino HoTel HeRo 777)មួយកន្លែងនេះ បានបើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺសម្បូរដោយប្រជាពលរដ្ឋខ្មែរ ចេញចូលដូចទៅផ្សារទិញត្រីនិងបន្លែ ដោយគ្មានការខ្លាចញញើតច្បាប់បន្តិចសោះឡើយ។

តាមប្រភពពីប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានផ្តល់សារព័ត៌មានកាន់ អង្គភាពសារព័ត៌មាន(រស្មីនគរ) យើងអោយដឹងថា មានទីតាំងល្បែងស៊ីសង កាស៊ីណូគ្មានយីហោស្ថិតនៅខាងលើ ដោយមិនទាន់មានសមត្ថកិច្ចនៅក្នុងមូលដ្ឋានហ៊ានចុះធ្វើការបង្ក្រាបទេ ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា៖ បើកដំណើរការទទួលជនញៀនល្បែងយ៉ាងអនាធិបតេយ្យ (ពោលគឺ) ក្នុងមួយថ្ងៃបើក ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ និងសម្បូរទៅដោយប្រជាពលរដ្ឋខ្មែរចូលទៅលេង! ចំណែកឯមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋានសម្ងំស្ងៀមគ្មានវិធានការទប់ស្កាត់ទៅវិញ។

ប្រជាពលរដ្ឋដែលរស់នៅនៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា ទីតាំងខាងលើនេះ សម្បូរក្មេងស្ទាវ ចេញចូលយ៉ាងស្រស្រាក់ស្រស្រាំ ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមានចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពលរដ្ឋជាមិនខាន»ល្បែងជាដើមចមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋរូបនោះបន្តថា៖ទីតាំងល្បែងស៊ីសងខាងលើនេះ ប្រហែលជាមានបុណ្យបារមីខ្ពស់ទើបអាចបំបាំងកាយមិនឲ្យសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលឃើញប្រជាពលរដ្ឋខ្លួនចូលទៅលេង។

ឬក៏ត្រូវដងត្រូវផ្លែគ្នាហើយបានជាសម្ងំស្ងៀមមិនមានវិធានការចុះបង្ក្រាប។

ប្រពលរដ្ឋរស់នៅជិតទីតាំង បានឲ្យសារព័ត៌មានដឹងថា ចំពោះទីតាំងខាងលើនេះគាត់មិនដឹងថាមានច្បាប់ឬអត់ច្បាប់នោះទេដោយពួកគាត់គ្រាន់តែដឹងថាមួយថ្ងៃៗឃើញមានអ្នកញៀនល្បែងចូលទៅលេងជាហូរហែរជួនពេលខ្លះមានក្រុមអ្នកញៀនល្បែងចូលលេងពាក់ពពួនគ្នាយ៉ាងច្រើនកុះករទៀតផង។ពោល៖សំបូរទៅដោយសុទ្ធសឹងប្រជាពលរដ្ឋខែ្មរចូលទៅលេង។

កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសរា​ចរណែនាំ​របស់​រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះ​ឡេីយ​។

សូមរំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ​ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការ​យោគយល់ឡើយ ដើម្បីធានាឲ្យបាន​នូវ​ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ​ ឲ្យស្របតាម​ គោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាពទាំង​ ៧ចំណុច​ របស់រដ្ឋាភិបាល​ ដែលដាច់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

តើលោក សេង ហ៊ាង អធិការស្រុកព្រះស្តេច អាចអនុវត្តតាមបទបញ្ជារនៃចំណុះក្រសួងមហាផ្ទៃបានដែលរឺទេឬនៅតែផ្គើនអោយប្រជាពលរដ្ឋចូលលេងរាល់ថ្ងៃដោយមិនទប់ស្កាប់។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនស្នើរសុំលោក ព្រុំ សន្ធូរ ស្នងការនគរបាលខេត្តព្រៃវែងគួរតែចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនិងធ្វើការបង្ក្រាបល្បែងស៊ីសងខាងលើនេះផងទាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ នឹងឲ្យស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ។

ជាពិសេសប្រជាពលរដ្ឋស្នើសុំ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង គួរតែចាត់មន្ត្រីជំនាញគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញចុះពិនិត្យនិងធ្វើការបង្ក្រាបដើម្បីចូលរួមគោរពនិងការពារកុំឱ្យមានការរីករាលដាលពីជំងឺ(កូវីដរឺអូមេក្រុង) ហើយប្រជាពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសងខាងលើនឹងធ្វើការបង្ក្រាបបានជាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ពីឯកឧត្តមខេត្ត។

មិនឱ្យប្រជាពលរដ្ឋដាក់ការសង្ស័យទៅលើអាជ្ញាធរខេត្តព្រៃវែងមានការឃុបឃិតនិងបើកភ្លើងខៀវហើយ ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។