ព័ត៌មានជាតិ

មានករណីគ្រោះថ្នាក់ធម្មជាតិ(ខ្យល់កន្ត្រាក់)បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន 3 ភូមិ!

(ពោធិ៍សាត់) ៖ប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោសូមគោរពរាយការណ៍ជូន
នៅថ្ងៃទី16 ខែមេសា ឆ្នាំ 2023 កាលពីថ្ងៃទី 15 ខែ មេសា ឆ្នាំ 2023 វេលាម៉ោង 22 និង 23 នាទី មានករណីគ្រោះថ្នាក់ធម្មជាតិ(ខ្យល់កន្ត្រាក់)បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន 3 ភូមិ
នៅភូមិប្រហាល ភូមិថ្មី នឹងភូមិព្រៃវាំង មានឈ្មោះដូចខាងក្រោមៈ
១.ភូមិប្រហាល
.ឈ្មោះ អួង សាខន ភេទស្រីអាយុ 61 ឆ្នាំ រស់នៅភូមិប្រហាល ឃុំតាលោ
ផ្ទះទំហំ 8 គុណ 10 បណ្ដាលឱ្យខូចខាតធ្លាក់ពីលើតាង ខូចខាតដំបូងស័ង្កសីចំនួន 35 សន្លឹក និងជញ្ជាំងក្កាចំនួន ០១ចំហៀង។
ហើយបណ្ដាលឱ្យរងគ្រោះមនុស្ស01ឈ្មោះ សៀន សែន ភេទប្រុសអាយុ 29 ឆ្នាំ រស់នៅភូមិប្រហាល ឃុំតាលោ
.បណ្ដាលឲ្យរងរបួសឈើវាត្រូវចាំក្បាល(រងរបួសធ្ងន់)ត្រូវបានបងប្អូនសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។
២.ភូមិថ្មី
.ម្ចាស់ផ្ទះឈ្មោះ ភៀន ប៉ឹក ភេទប្រុសអាយុ 31 ឆ្នាំ រស់នៅភូមិថ្មី ឃុំតាលោ
.ផ្ទះទំហំ 4 គុណ 5 ខូចខាតដំបូលស័ង្កសីទាំងស្រុង។
៣.ភូមិព្រៃវាំង
.ឈ្មោះ សែត ត្រឿន ភេទស្រីអាយុ 49 ឆ្នាំ រស់នៅភូមិព្រៃវាំង តាលោ ផ្ទះទំហំ 4 គុណ 5 ខូចខាតដំបូលស័ង្កសីចំនួន 5 សន្លឹក។
បាទសូមអរគុណសូមគោរពលាដោយ  ព្រំ ហន)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។