ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានចុះត្រួតពិនិត្យលើកិច្ចការងារគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិកោះរការដើម្បីសិក្សាស្វែងយល់អំពីបញ្ហាផ្សេងៗ

(ខេត្តព្រៃវែង)ថ្ងៃព្រហស្ប៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានចុះត្រួតពិនិត្យលើកិច្ចការងារគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិកោះរការ ដើម្បីសិក្សាស្វែងយល់អំពីបញ្ហាផ្សេងៗ និងបញ្ហាប្រឈមនៅតាមច្រកទ្វារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រភូមិកោះរការ ឃុំកោះរការ ស្រុកពាមជរ ខេត្តព្រៃវែង។

ក្នុងដំណើរចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមពីលោកអភិបាលរងខេត្ត នាយក(រង)រដ្ឋបាលសាលាខេត្ត និងអាជ្ញាធរ សមត្ថកិច្ចស្រុកពាមជរ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។

ឯកឧត្តមអភិបាលខេត្ត សូមបញ្ជាក់ផងដែរថា ការចុះពិនិត្យនេះគឺក្នុងគោលបំណងបង្កើនការរឹតបន្តឹងលើដំណើរឆ្លងកាត់ព្រមទាំងត្រួតពិនិត្យការដោះដូរទំនិញគ្រប់ប្រភេទ ដែលនេះ ជាកិច្ចការឆ្លើយតប ទៅនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះ បណ្តាខេត្តជាប់ព្រំដែន ដែលត្រូវការពារអោយបាននូវការ លួចឆ្លងដែនខុសច្បាប់ ខណៈប្រទេសជិតខាងកាន់តែមានការរីករាលដាល និងលេចឡើងនូវការបំប្លែងខ្លួនថ្មីនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។