ព័ត៌មានជាតិ

បុរសជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលសហការស្ទាក់ ចាប់ឃាត់ខ្លួន ដោយមិនទាន់ដឹងពីមូលហេតុ!

(ព្រះសីហនុ) ៖(ពត៌មានបឋម) កាលពីវេលាម៉ោងជិត១១ថ្ងៃត្រង់
ថ្ងៃ២៤ធ្នូ២០២២សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនិងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានសហការគ្នាស្ទាក់ចាប់ខ្លួនបុរសជនជាតិចិនម្នាក់នៅចំណុចស្តុបមន្ទីរសុខាភិបាលចាស់ នាំយកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

យោងតាមសេចក្តីរាយការណ៏បឋមពីសមត្ថកិច្ចថា បុរសជនជាតិចិនរូបនេះជាប់សង្សយ័ពីបទ ហឹង្សាប្រើអាវុធមុតស្រួចចាក់ទៅលើគូភាគីម្ខាងទៀតឲ្យរងរបួស រួចបើករថយន្តគេចខ្លួន ហើយក្នុងពេលកំពុងបើករថយន្តរត់គេចខ្លួន បានបុកប៉ះនឹងម៉ូតូមួយគ្រឿងទៀតនៅតាមផ្លូវ។
ភ្លាមៗ សមត្ថកិច្ចនៅមិនទាន់មានរបាយការណ៏លម្អិតជុំវិញរឿងនេះនៅឡើយ ដោយរង់ចាំការស្រាវជ្រាវសួរនាំតាមនិតិវិធី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។