ព័ត៌មានជាតិ

កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រៃវែង សហការចុះបង្ក្រាបស្បៃមុងនេសាទខុសច្បាប់ចំនួនពីរទីតាំង

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៤ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងព្រៃវែង សហការជាមួយកម្លាំងរដ្ឋបាលជលផលខេត្ត បានចុះបង្ក្រាបស្បៃមុងនេសាទខុសច្បាប់បានចំនួន ០២ ទីតាំង ស្ថិតក្នុងភូមិជើងទឹក (ខ) និងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ។

គួរបញ្ជាក់ថា សម្ភារៈដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រៃវែង ចុះបង្ក្រាបនិងដកហូតបានរួមមាន ១.ស្បៃរបាំង ចំនួន ១.៦៤០ ម៉ែត្រ, ២.បង្គោល ចំនួន ៥៤០ដើម និង ៣.លូមាត់ស្បៃ ចំនួន ៤១ មាត់ ។

បច្ចុប្បន្ន សម្ភារៈទាំងអស់ខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងព្រៃវែង សហការជាមួយកម្លាំងជំនាញជលផល ធ្វើការដុតបំផ្លាញចោល ៕ដោយជំ ចន!

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។