ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកំពុងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់ខ្លួនក្នុងការបម្រើប្រជាជន

(ភ្នំពេញ) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅបានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដែលបានប្រសូត្រចេញពីការបោះឆ្នោតប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបានទទួលការគាំទ្រ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋដ៏ច្រើនលើសលប់ កំពុងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់ខ្លួនជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់ក្នុងការបម្រើប្រជាជន ក៏ដូចជាក្នុងការបង្កើនល្បឿននៃការអនុវត្តការងារកែទម្រង់លើគ្រប់វិស័យឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងមានភាពប្រាកដនិយម ជាពិសេសការអនុវត្តអភិក្រមទាំង៥ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនា «កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ»។

នៅក្នុងសារលិខិតដដែលនោះ បានឱ្យដឹងថា រាជរដ្ឋាភិបាល ខិតខំបន្តពង្រឹងសមត្ថភាពផ្ទៃក្នុងជាប់ជាប្រចាំ តាមរយៈការបន្តកសាង និងពង្រឹងសមត្ថភាពស្ថាប័នឱ្យខ្លាំងជាងមុន ដើម្បីធ្វើឱ្យប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជាអាចគ្រប់គ្រង និងដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព។

សូមអានសារលិខិតដូចខាងក្រោម៖

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។