ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត និវត្តជន និងអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ

(កំពង់ចាម) :នៅព្រឹកថ្ងៃ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពីធីប្រកាសតែងតាំង នាយករង រដ្ឋបាល នាយកទីចាត់ការក្នុងរចនាសម្ព័ន្ធសាលាខេត្ត និងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ សាលាខេត្ត និវត្តជន និងអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលសន្និសីទសាលាខេត្ត។

ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមក្នុង សូមផ្ដាំផ្ញើការសួសុខទុក្ខដល់ថ្នាក់ដឹកនាំ មន្រ្ដីរាជការ និវត្តជន អតីតយុទ្ធជន និងប្រជាពលរដ្ឋ ទាំងអស់ក្នុងខេត្តកំពង់ចាម ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម ខ្ញុំសូមជូនពរ ពូមីង បងប្អូន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ ជន អតីតយុទ្ធជន អ្នកសារព័ត៌មានក្នុងខេត្ត សូមទទួលបានសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច និងការធ្វើដំណើរទៅកាន់ ទីជិត ឆ្ងាយ ប្រកបដោយសុខសុវត្ថិភាព។

ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមន្រ្ដីរាជការ ព្រមទាំង អតីតយុទ្ធជន ព្រមអតីតមន្រ្ដីរាជការ និងនិវត្តជន របស់សាលាខេត្តទាំងអស់ដែលបានរួមគ្នា សហការគាំទ្រក្នុងការបំពេញការងារធ្វើឱ្យខេត្តកំពង់ចាម មានការអភិវឌ្ឍរីកចម្រើនគ្រប់ វិស័យឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស បានធ្វើឱ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាដល់មន្រ្ដីរាជការដល់មន្រ្ដីរាជការ និងនិវត្តន៍ជន ទាំងអស់បន្ដ គាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់គណបក្ស ប្រជាជនដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី ដែល បានយកចិត្តទុកដាក់គិតគូរខ្ពស់ដល់ជីវភាពរស់នៅរបស់មន្រ្ដីរាជការ មន្រ្ដីចូលនិវត្តន៍ ក៏ដូចជា អតីតយុទ្ធជន និងប្រជាជនទាំងអស់ ដែលធ្វើឱ្យជីវភាពរស់នៅប្រកបដោយភាពសុខដុមរមនា ប្រទេសជាតិមានសុខសន្ដិភាព និងការអភិវឌ្ឍលើគ្រប់វិស័យហើយយើងត្រូវរួមគ្នាបន្តចូលរួម គាំទ្រនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា គឺបោះឆ្នោតគាំទ្របេក្ខភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី ដែលនឹងដឹកនាំប្រទេសជាតិនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ។

ស្ថិតនៅក្នុងឱនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម ក៏បានផ្តល់នូវអំណោយជាថវិកា និងគ្រឿងបរិភោគមួយចំនួនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត និវត្តន៍ជន អតីតយុទ្ធជន និងក្រុមអ្នកសារព័ត៌មាន សម្រាប់យកទៅ ចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារផងដែរ៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។