ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម វឌ្ឍនភាពនៃការអភិវឌ្ឍ បញ្ហាប្រឈម និងវិធានការដោះស្រាយនៃការធ្វើវារីវប្បកម្ម នៅកម្ពុជា

(ភ្នំពេញ) ដោយសាមានការប្រែប្រួលរបបទឹកជំនន់, ការផ្លាស់ប្តូរស្ថានភាពកម្រិតកំពស់ដី(ដីដុះ និងគោគរាក់ព្រែក និងបឹងបួរ) កំណើនប្រជាជននិងសេដ្ឋកិច្ច ហើយនិងការរីចំរើនទីក្រុងនិងលំនៅឋាន ក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ សកម្មភាពវារីវប្បកម្មមានការវិវត្ត និងទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ទន្ទឹមនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល ជាមួយការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វារីវប្បករក្នុងការធ្វើវារីវប្បកម្មខ្នាតតូច មធ្យម និងខ្នាតធំ ដែលធ្វើឱ្យទិន្នផលវារីវប្បកម្មមានការកើនឡើងជាលំដាប់។ ទន្ទឹមនឹងនេះ ការធ្វើវារីវប្បកម្មក៏បានជួបប្រទះនឹងបញ្ហាប្រឈមផងដែរក្នុងឆ្នាំ២០២០ នៅអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដោយកម្មវិធីជួបជុំដូចជា ការរៀបអាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗ កន្លែងទេសចរណ៍ និងភោជនីយដ្ឋានមួយមួយចំនួនត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នដែលបានធ្វើឱ្យតម្រូវការត្រីសាច់មានការថយចុះ គួបផ្សំផលិតផលវារីវប្បកម្មក្នុងស្រុកមិនអាចធ្វើការប្រកួតប្រជែងបានជាមួយការនាំចូលត្រីពីប្រទេសជិតខាង ដែលជាហេតុធ្វើឱ្យវារីវប្បករជួបការលំបាកក្នុងការរកទីផ្សារ។ ក្នុងបរិកានេះ យើងក៏បានសង្កេតឃើញថា វិស័យឯកជន និងវារីវប្បករដែលប្រកបរបរវារីរប្បកម្មខ្នាតធំបានជួបប្រទះនូវបញ្ហាការកកស្ទះត្រី ដោយពួកគាត់ផលិតត្រីបានហើយ ប៉ុន្តែគ្មានឈ្មួញមកទិញ ឬលក់បានក្នុងតម្លៃទាបជាងថ្លៃដើមផលិត។ បញ្ហានេះធ្វើឱ្យមានការអូសបន្លាយរហូតដល់ឆ្នាំ២០២១ ដែលវិស័យឯកជនមួយចំនួនមានលក្ខណៈនឿយណាយ និងបន្យាពេលក្នុងការដាក់កូនត្រីពូជចិញ្ចឹមបន្ត។ ចំណែកឯការធ្វើវារីវប្បកម្មខ្នាតតូច និងមធ្យមនៅដំណើរការធម្មតា ព្រមទាំងមានសន្ទុះកើនឡើង ដោយទទួលបានការគាំទ្រតាមរយៈរាជរដ្ឋាភិបាល និងគម្រោងអភិវឌ្ឍន៍នានា ទៅលើការចិញ្ចឹមត្រីអណ្តែង ឬកង្កែបក្នុងតង់ប្លាស្ទីក ការចិញ្ចឹមត្រី ឬបង្កង ក្នុងស្រែ ការចិញ្ចឹមត្រីក្នុងប្រព័ន្ធធារាសាស្ត្រជាដើម។ នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ និងការកកស្ទះផល ផលិតផលវារីវប្បកម្មនេះ វារីវប្បករមួយចំនួន បានងាកផ្តោតទៅលើការងារកែច្នៃបន្ថែម ដូចជា ការកែច្នៃត្រីឆ្អើ ត្រីងៀត ត្រីប្រាហើម ផ្អក ប្រហុកជាដើម ដើម្បីកាត់បន្ថយការកកស្ទះត្រី ធ្វើសមាហរណកម្មផលិតផលវារីវប្បកម្មកែច្នៃទៅក្នុងទីផ្សារ និងបន្ថែមតម្លៃនៅក្នុងខ្សែច្រវាក់ផលិតកម្ម។

១. ផលវារីវប្បកម្មទទួលបានគិតពីថ្ងៃទី១ ខែមករា ដល់បច្ចុប្បន្ន
ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់បច្ចុប្បន្ន ផលសរុបវារីវប្បកម្មទទួលបានមានចំនួន ១៥១,៤៥៧.២៨ តោន និងកូនពូជវារីសត្វគ្រប់ប្រភេទចំនួន ២៣៨ ៧៥៩ ៩៥២កូន ។ ផលសរុបនេះបានមកពីវារីវប្បកម្មទឹកសាបរួមមាន ត្រីប្រា ពោ ឆ្តោ រ៉ស់ ឆ្ពិន ព្រលូង ក្រាញ់ អណ្តែង ទីឡាព្យា ត្រីចម្រុះ កង្កែប កន្ធាយ បង្កងទឹកសាប បង្កងអូស្ត្រាលី អន្ទង់ទឹកសាបជាដើម និងវារីវប្បកម្មសមុទ្ររួមមាន ត្រីឆ្ពង់ ត្រីតុកកែ បង្គា ក្តាមថ្ម គ្រែងឈាម សារាយសមុទ្រ គ្រំចំពុះទា ត្រីផ្ទក់សមុទ្រ និងគ្រែងឈាម។

២. ការងារស្រាវជ្រាវ
ការងារស្រាវជ្រាវវារីវប្បកម្មបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍវារីវប្បកម្មនៅប្រទេសកម្ពុជា ដោយមានការយកចិត្តទុកដាក់ពីរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូរអភិវឌ្ឍន៍នានា បានជំរុញផលិតពូជវារីសត្វឱ្យបានច្រើនប្រភេទ និងមានគុណភាពល្អសម្រាប់ផ្គត់ផ្គង់ការចិញ្ចឹមឱ្យបានតាមតម្រូវការ និងទាន់ពេលវេលា។ ការងារស្រាវជ្រាវវារីវប្បកម្មបានដំណើរការជាបន្តបន្ទាប់ និងមានលទ្ធផលដូចខាងក្រោម៖

ក. វិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន៖
 កំពុងធ្វើការថែបំប៉នត្រីមេពូជរួមមាន៖ ត្រីខ្យា ត្រីគ្រំ ត្រីក្រាយ ត្រីត្រចៀកដំរី ត្រីព្រួល ត្រីខ្ជឹង ត្រីឆ្ពិន ត្រីព្រលូង ត្រីប្រា ត្រីរូហ៊ូ ត្រីកាបស និងត្រីកាបក្បាលធំ។
 បានធ្វើការបង្កាត់ភ្ញាស់ត្រីឆ្ពិន ព្រលូង រូហ៊ូ កាបស ត្រីក្រាញ់ ហើយទទួលបានកូនត្រីម្ស៉ៅចំនួន ៣០ ០៥៦ ០០០ ក្បាល និងកំពុងរៀបចំប្រព័ន្ធធុងបង្កាត់ភ្ញាស់បង្កងទឹកសាប។
 បានធ្វើការបង្កាត់ភ្ញាស់សាកល្បងលើត្រីខ្ជឹង ត្រីខ្យា និងត្រីគ្រំ ហើយទទួលបានកូនត្រីចំនួន ៤ ៧៨៥ ក្បាល។

ខ. មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប
 បច្ចុប្បន្នកំពុងធ្វើការថែបំប៉នត្រីមេពូជរួមមាន៖ ត្រីសណ្តាយ រាជ គល់រាំង អណ្តែងទន់ រ៉ស់ ពោ អន្ទង់ ប្រា ឆ្ពិន គ្រំ ព្រួល កាបស កាហែ ច្រកែង ខ្យា ឆ្លាំង អណ្តែងអាហ្វ្រិក ទីឡាព្យា ក្អែក រៀល ត្រីរូហ៊ូ កង្កែប និងបង្កង។ មេពូជទាំងអស់ សរុបមានទម្ងន់ ១១ ២១៥ គីឡូក្រាម សម្រាប់គាំទ្រដល់សកម្មភាពផលិតកម្មកូនត្រីពូជ ការធ្វើពិសោធន៍ និងការងារសិក្សាស្រាវជ្រាវ។
 ផលិតបានកូនត្រី កូនបង្កង និងកង្កែបពូជសរុបចំនួន ៦ ៦៤៤ ០០០ កូន។
 បានសាកល្បងបង្កាត់ភ្ញាស់ត្រីពោ បានកូនត្រីម្ស៉ៅចំនួន ១០ ០០០ ក្បាល ។

គ. មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ
 កំពុងធ្វើការថែបំប៉នត្រីមេពូជ៖ ត្រីឆ្ពង់ ៤៩ ក្បាល ត្រីតុកកែខ្លា ៣០ ក្បាល ត្រីតុកកែយក្ស ២ ក្បាល ត្រីចាប ៣ក្បាល ត្រីផ្ទក់សមុទ្រ ១៥ ក្បាល សម្រាប់បម្រើដល់ការងារបង្កាត់ភ្ញាស់ និងស្រាវជ្រាវ។
 ផលិតបានកូនត្រីឆ្ពង់ម្ស៉ៅចំនួន ២៣ ៣០០ ០០០ក្បាល និងផ្តល់ជូនវារីវប្បករបានចំនួន៣៣១ ០០០ក្បាល
 បានបន្តថែបំប៉នកូនត្រីឆ្ពង់សំរាប់ធ្វើមេពូជបំរុង
 ចិញ្ចឹមចំណីរស់ (តេត្រាស៊ែលមីស រ៉ូទីហ្វឺ អាតេមៀ) សម្រាប់ផ្តល់ជាចំណីកូនត្រីពូជ
 កំពុងពិសោធន៍ និងស្រាវជ្រាវលើការផលិត ក្តាមសេះ ត្រីតុកកែ ត្រីឆ្ពង់ និងការចិញ្ចឹមចំណីរស់
 តាមដាន គ្រប់គ្រង ការពារ និងព្យាបាលជំងឺវារីសត្វ
 តាមដាន កំណត់ប្រភេទ ប៉ារ៉ាស៊ីត បាក់តេរី និងវីរុស ដែលបង្កលើកូនត្រីឆ្ពង់
 ទទួលនិស្សិតជំនាញវិទ្យាសាស្រ្តជលផលពីសាកលវិទ្យាល័យនានាមកធ្វើកម្មសិក្សា និងស្រាវជ្រាវលើប្រធានបទមួយចំនួនដើម្បីបញ្ចប់ការសិក្សា។

៣. បញ្ហាជួបប្រទះ
ទន្ទឹមនឹងទទួលបានវឌ្ឍភាពក្នុងរយៈពេលកន្លងមក យើងទទួលស្គាល់ផងដែរថា ហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ក្នុងធ្វើវារីវប្បកម្ម និងគ្រប់គ្រងទីផ្សារត្រី ពុំទាន់មានលក្ខណៈរៀបរយល្អប្រសើរ ទាំងការចិញ្ចឹម ផ្សារបោះដុំ និងចែកចាយ ភាគច្រើនត្រូវបានគ្រប់គ្រងដោយបណ្តាញឈ្មួញនាំចូល ដែលធ្វើឱ្យមានការជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម៖
 មានការកកស្ទះត្រីក្នុងស្រុក ពោលគឺវារីវប្បករផលិតត្រីបានបរិមាណច្រើន ប៉ុន្តែពិបាករកទីផ្សារលក់ និងពិបាកប្រកួតប្រជែងជាមួយផលិតផលវារីវប្បកម្មនាំចូលពីប្រទេសជិតខាង (ដែលមានតម្លៃថោក)។
 កង្វះទីផ្សារដែលមានស្ថិរភាពសម្រាប់ឱ្យវារីវប្បករយកត្រីទៅលក់ដោយផ្ទាល់។
 ដោយសារការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធរឹងគាំទ្រ បានធ្វើឱ្យមានអស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលវារីវប្បកម្មមិនមានជាលក្ខណៈបណ្តាក់គ្នា (ជន់ជោរទៅតាមរដូវ) នៅលើទីផ្សារឱ្យបានពេញមួយឆ្នាំ។
 កូនត្រីពូជដែលមានគុណភាពបម្រើឱ្យការធ្វើវារីរប្បកម្មមិនទាន់បានបំពេញតម្រូវការរបស់វារីវប្បករ។
 ការកែច្នៃ និងការធ្វើពិពិធកម្មផលវារីវប្បកម្មដើម្បីទទួលបានតម្លៃបន្ថែមនៅមានកម្រិត។
 ការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យតម្រូវការសាច់ត្រីមានការថយចុះ ដោយសារការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗ កន្លែងទេសចរណ៍ និងភោជនីយដ្ឋានមួយមួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន។
 ចំណីត្រីសម្រេច (ចំណីត្រីផលិតពីរោងចក្រ) រួមទាំងវត្ថុធាតុដើមសម្រាប់ផលិតចំណីត្រីឡើងថ្លៃ។

៤. ដំណោះស្រាយចំពោះមុខ
 វិធានការគោលនយោបាយជំរុញវារីវប្បកម្មនៅកម្ពុជាត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើនផលិតភាពវារីវប្បកម្មក្នុងស្រុកឱ្យមានការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព បង្កើនតម្លៃបន្ថែម នៃអនុវិស័យនេះក្នុងសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកដល់សន្តិសុខស្បៀង សុវត្ថិភាព និងអាហារូបត្ថម្ភ។ វិធានការគោលនយោបាយនេះគឺស្របគ្នាជាមួយវិធានការដែលបានចែងក្នុងឯកសារផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វារីវប្បកម្មកម្ពុជាឆ្នាំ២០១៦-២០៣០។
 គណៈកម្មការជំរុញវារីវប្បកម្មកម្ពុជាត្រូវបានបង្កើតឡើង និងមានការប្រជុំជាមួយសមាគមវារីវប្បករនៅកម្ពុជា និងអាជីវករ ជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍវារីវប្បកម្ម និងស្វែងរកដំណោះស្រាយជូនវារីវប្បករ។
 ក្រុមការងារទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ចូនផល ផលិតផលនាំចេញ នាំចូល និងឆ្លងកាត់គ្មានការអនុញ្ញាត ត្រូវបានបង្កើតឡើង ដើម្បីបង្ក្រាបលើបទល្មើសដឹកជញ្ចូនខុសច្បាប់។
 ការកាត់បន្ថយ និងតម្រឹមការនាំចូល ដោយជំនួសមកវិញឲ្យមានការបញ្ជាទិញត្រីនៅតាមកសិដ្ឋាន តាមស្រះ និងតាមថង់ផ្លាស់ស្ទីក ក្នុងស្រុក ដែលបានកកស្ទះ ។
 សេចក្តីប្រកាស ស្តីពីនីតិវិធីនៃការដឹកជញ្ជូនផល ផលិតផលជលផល ត្រូវបានរៀបចំឡើងដើម្បី ពង្រឹងការត្រួតពិនិត្យគុណភាពផល ផលិតផលជលផលនាំចូលដោយផ្អែកតាមស្តង់ដារគុណភាព ភូតគាមអនាម័យនៃគោលការណ៍អាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក។
 បានធ្វើការប្រជុំអន្តរក្រសួង រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ដើម្បីរកដំណោះស្រាយដែលវារីវប្បករកំពុងជួបប្រទះ។
 តាមរយៈកម្មវិធី CapFish Capture បានគាំទ្រដល់សហគ្រិនខ្នាតតូចក្នុងការកែច្នៃផល ផលិតផលជលផល។
 គម្រោង CAST តាមរយៈអង្គការ World Vision បានជំរុញ និងគាំទ្រដល់សហគ្រិនខ្នាតតូចក្នុងការកែច្នៃផល ផលិតផលជលផល។

៥. វិធានការសម្រាប់ រយៈពេលមធ្យម និងវែង នៃការធ្វើវារីវប្បកម្ម
ក្នុងគោលបំណងជម្នះបាននូវបញ្ហាប្រឈមខាងលើ វិធានការគោលនយោបាយធំៗ និងសមស្របមួយចំនួនត្រូវបានដាក់ចេញនូវវីថានការសម្រាប់ដោះស្រាយក្នុងរយៈពេលមធ្យម និងវែង ដើម្បីធ្វើឱ្យប្រសើរឡើងការអភិវឌ្ឍវារីវប្បកម្មមានដូចខាងក្រោម៖

៥.១ បង្កើនបរិមាណ គុណភាព និងភាពសំបូរបែបនៃពូជវារីជាតិសម្រាប់វារីវប្បករ
 រៀបចំគម្រោងកម្មវិធីជាក់លាក់សម្រាប់គ្រប់គ្រង អភិវឌ្ឍន៍ និងចែកចាយពូជវារីជាតិដែលមានគុណភាពខ្ពស់ដល់ប្រជាវារីវប្បករ។
 រៀបចំចងក្រងបណ្តុំវារីវប្បករផលិតពូជត្រីនៅតាមតំបន់ ព្រមទាំងផ្តល់នូវបច្ចេកទេសផលិតពូជត្រីដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់សម្រាប់ពង្រីកពូជត្រីដល់វារីវប្បករស្របតាមតម្រូវការជាក់ស្តែង។
 រៀបចំនីតិវិធីក្នុងការត្រួតពិនិត្យនូវពូជវារីជាតិដែលនាំចូលពីក្រៅប្រទេស និងអនុវត្តនូវនីតិវិធីនេះឱ្យមានប្រសិទ្ធភាព។

៥.២ ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធគាំទ្រវារីវប្បកម្ម
 សិក្សាឱ្យបានស៊ីជម្រៅតាមរយៈការប្រឹក្សា និងពិគ្រោះយោបល់ជាមួយជំនាញការ និងអ្នកពាក់ព័ន្ធទាំងអស់អំពីសក្តានុពលនៃទីតាំង ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវគាំទ្រ (ប្រភពទឹក បណ្តាញអគ្គិសនី និងផ្លូវ) និងបរិស្ថានដែលអំណោយផល ដើម្បីបង្កើតតំបន់វារីវប្បកម្ម ដែលនឹងត្រូវគាំទ្រដោយរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍នានា។
 ធ្វើទំនើបកម្មអង្គភាពរដ្ឋ និងឯកជន តាមបណ្តាខេត្តមានសក្តានុពលផលិត ដើម្បីឱ្យក្លាយជាមជ្ឈមណ្ឌលឧត្តមភាព (Center of Excellent) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតពូជវារីជាតិទាំងបរិមាណ និងគុណភាព សម្រាប់ផ្គត់ផ្គង់ដល់វារីវប្បករ ឬកសិដ្ឋានផ្សាំកូនវារីសត្វ ព្រមទាំងប្រែក្លាយឱ្យទៅជាកន្លែងផ្ទេរនូវបច្ចេកវិទ្យាទំនើប និងផ្សព្វផ្សាយអំពីការអភិវឌ្ឍវារីវប្បកម្មឱ្យបានគ្រប់គ្រាន់តាមសំណូមពររបស់វារីវប្បករ។

៥.៣ បង្កើនចំណេះដឹង ជំនាញ សមត្ថភាពស្ថាប័ន និងការផ្សព្វផ្សាយ
 រៀបចំផែនការសកម្មភាពជាក់លាក់ និងចុះអនុវត្តនូវផែនការគាំទ្រផ្នែកបច្ចេកទេសសំដៅបង្កើនចំណេះដឹងជំនាញ សមត្ថភាពស្ថាប័នបន្ថែមទៀត ពិសេសលើការរៀបចំផលិតពូជវារីជាតិ បច្ចេកទេសចិញ្ចឹមទំនើប ដល់អង្គភាពរដ្ឋនិងឯកជន ដោយមានអ្នកជំនាញការក្នុងនិងក្រៅប្រទេសជួយក្នុងការបណ្តុះបណ្តាល ជំនាញនេះ។
 សិក្សាស្រាវជ្រាវបច្ចេកសទេសវារីវប្បកម្មសម្រាប់កម្មវិធីបណ្តុះបណ្តាល រៀបចំផែនការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងបង្កើតនូវប្រព័ន្ធផ្សព្វផ្សាយបច្ចេកទេសវារីវប្បកម្មប្រកបដោយប្រសិទ្ធភាព ដើម្បីជួយដល់វារីវប្បករ ចូលរួមជួយកាត់បន្ថយថ្លៃដើមផលិតតាមរយៈការអនុវត្តបច្ចេកទេសសមស្រប។
 ផ្តល់ការគាំទ្របច្ចេកទេស លើកកម្ពស់ការកែច្នៃផលវារីវប្បកម្មឆ្លើយតបតាមស្តង់ដារគុណភាព និងសុវត្ថិភាព ដើម្បីប្រកួតប្រជែងក្នុងបរិបទពាណិជ្ជកម្មសេរី។

៥.៤ ចងក្រងបណ្តុំវារីវប្បករ និងបណ្តុំអាជីវករ/អ្នកប្រមូលទិញ
 ចងក្រងបណ្តុំវារីវប្បករទៅតាមតំបន់នីមួយៗឱ្យបានសមស្រប ដើម្បីបង្កើនសមត្ថភាពផលិតកម្ម ងាយស្រួលក្នុងការផ្តល់បច្ចេកទេស ឥណទាន និងទីផ្សារ។
 រៀបចំផែនការផលិតកម្ម និងសកម្មភាពវារីវប្បកម្មជាក់លាក់ទៅតាមប្រភេទវារីសត្វ ព្រមទាំងរៀបចំបង្កើតបណ្តុំអាជីវករ/អ្នកប្រមូលទិញ និងភ្ជាប់ទៅកាន់ទីផ្សារតាមរយៈការអនុវត្តនូវយន្តការ “ផលិតកម្មវារីវប្បកម្មតាមកិច្ចសន្យា” រវាងបណ្តុំវារីវប្បករ និងបណ្តុំអាជីវករ/អ្នកប្រមូលទិញ។
 រៀបចំបង្កើតប្រព័ន្ធទិន្នន័យផលស្តុកផលវារីវប្បកម្មសម្រាប់ផ្តល់ដល់អ្នកប្រមូលទិញ និងទិន្នន័យតុល្យភាពនៃការផ្គត់ផ្គង់និងប្រើប្រាស់ផល ផលិតផលជលផល។
 រៀបចំបង្កើតបណ្តុំអាជីវករលក់ធាតុចូលវារីវប្បកម្ម និងពង្រឹងសមត្ថភាពឱ្យក្លាយជាភ្នាក់ងារផ្សព្វផ្សាយវារីវប្បកម្មនៅតាមមូលដ្ឋាន។

៥.៥ ពង្រឹងការត្រួតពិនិត្យ ការចរាចរ និងការលក់ធាតុចូលវារីវប្បកម្ម
 ពង្រឹងការត្រួតពិនិត្យ ការចរាចរ និងការលក់ធាតុចូលវារីវប្បកម្ម និងធាតុចូលផ្សេងទៀតដែលមិនអនុលោមទៅតាមស្តង់ដារគុណភាពត្រឹមត្រូវដូចជា ចំណីវារីសត្វ ឱសថសម្រាប់ព្យាបាលវារីសត្វ និងពូជវារីសត្វជាដើម។

៥.៦ ការគាំទ្រផ្នែកថាមពលអគ្គសនី ឥណទាន និងពន្ធអាករ
 លើកទឹកចិត្តវារីវប្បករតាមរយៈការទទួលបាននូវតម្លៃអគ្គិសនីសមស្រប ដើម្បីជំរុញការធ្វើវារីវប្បកម្ម និងការបង្កើតរោងចក្រកែចៃ្នផលវារីវប្បកម្ម។
 លើកទឹកចិត្តវារីវប្បករក្នុងការទទួលបាននូវឥណទាន (Credit Line) ដែលមានអត្រាការប្រាក់ទាបសមរម្យ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។
 ពិនិត្យលទ្ធភាពលើការលើកលែង ឬព្យួរអាករលើតម្លៃបន្ថែម និងពន្ធនាំចូលគ្រឿងម៉ាស៊ីន សម្ភារបរិក្ខា និងឧបករណ៍ដែលបម្រើដល់ការជំរុញ និងអភិវឌ្ឍន៍វារីវប្បកម្ម។

៥.៧ ការគាំទ្រក្នុងការបង្កើតតំបន់វារីប្បកម្មពិសេស
 បង្កើតតំបន់ពិសេសសម្រាប់ការធ្វើវារីវប្បកម្មសមុទ្រ (ក្តាម បង្គារ ត្រីឆ្ពង់ ត្រីតុកកែ ត្រីផ្ទុកសមុទ្រ ត្រីចាប ត្រីអាំកឺយ ។ល។) សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ តាមរយៈការផ្តល់ការលើកទឹកចិត្តផ្នែកសារពើពន្ធ និងផ្តល់កិច្ចសម្របសម្រួលពីស្ថាប័នពាក់ព័ន្ធ។
 បង្កើតតំបន់ពិសេសសម្រាប់ការធ្វើវារីវប្បកម្មទឹកសាបនៅតាមតំបន់ដីសណ្តទន្លេមេគង្គកម្ពុជា (Mekong Delta) ដូចជាខេត្តកណ្តាល តាកែវ និងខេត្តព្រៃវែង។

៥.៨ ការបង្កើតទីផ្សារផលវារីវប្បកម្ម និងកន្លែងចែកចាយផល ផលិតផលជលផល
 រៀបចំផែនការនៃការបង្កើតទីផ្សារផលវារីវប្បកម្ម និងមានការគាំទ្រនូវមធ្យោបាយដឹកជញ្ជូនផលវារីវប្បកម្មទៅដល់កន្លែងចែកចាយនៅតាមរាជធានី/ខេត្ត ដល់បណ្តុំវារីវប្បករដែលរៀបចំដោយរដ្ឋបាលរាជធានី/ខេត្ត និងមានការគាំទ្រហិរញ្ញប្បទានពីរាជរដ្ឋាភិបាលក្នុងខេត្តគោលដៅដែលមានសក្តានុពលដូចជាខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ ពោធិ៍សាត់ និងសៀមរាបជាដើម។
 ធ្វើការលុបបំបាត់ភាពផ្តាច់មុខក្នុងការគ្រប់គ្រងមជ្ឈមណ្ឌលចែកចាយត្រី (យឿត្រី) នៅតាមរាជធានី/ខេត្ត ជាពិសេសរាជធានីភ្នំពេញ និងខេត្តកណ្តាលដែលជាភូមិសាស្រ្តចែកចាយត្រីច្រើនទៅតំបន់ផ្សេងៗទៀតតាមរយៈការបញ្ចប់សុពលភាពអាជ្ញាបណ្ណដែលមានស្រាប់ និងធ្វើការដេញថ្លៃឡើងវិញ ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមវិនិយោគលើផែត្រីដោយបើកចំហរ និងប្រកបដោយភាពប្រកួតប្រជែង។

៥.៩ បង្កើនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្រោយពេលប្រមូលផលវារីវប្បកម្ម
 សិក្សានិងពិនិត្យលទ្ធភាពក្នុងវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជា បន្ទប់ស្តុកទុកត្រជាក់ (Cool storage facility) កន្លែងធ្វើតេស្តគុណភាព (Quality testing facility) ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តភ្ជាប់ពីមជ្ឈមណ្ឌលចែកចាយត្រីទៅកាន់ទីផ្សារ ការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាត ព្រមទាំងមធ្យោបាយដឹកជញ្ជូនជាដើម។
 រៀបចំចងក្រងបណ្តុំអ្នកកែច្នៃផលវារីវប្បកម្ម សំដៅជំរុញការកែច្នៃ ពិពិធកម្មផលិតផលវារីវប្បកម្មដើម្បីទទួលបានតម្លៃបន្ថែម និងដោះស្រាយបញ្ហាអតិរេកនៃផលិតផលវារីវប្បកម្មស្រស់ដែលលើសពីតម្រូវការទីផ្សារ។វឌ្ឍនភាពនៃការអភិវឌ្ឍ បញ្ហាប្រឈម និងវិធានការដោះស្រាយនៃការធ្វើវារីវប្បកម្ម នៅកម្ពុជា

ដោយសារមានការប្រែប្រួលរបបទឹកជំនន់, ការផ្លាស់ប្តូរស្ថានភាពកម្រិតកំពស់ដី(ដីដុះ និងគោគរាក់ព្រែក និងបឹងបួរ) កំណើនប្រជាជននិងសេដ្ឋកិច្ច ហើយនិងការរីចំរើនទីក្រុងនិងលំនៅឋាន ក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ សកម្មភាពវារីវប្បកម្មមានការវិវត្ត និងទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ទន្ទឹមនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល ជាមួយការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វារីវប្បករក្នុងការធ្វើវារីវប្បកម្មខ្នាតតូច មធ្យម និងខ្នាតធំ ដែលធ្វើឱ្យទិន្នផលវារីវប្បកម្មមានការកើនឡើងជាលំដាប់។ ទន្ទឹមនឹងនេះ ការធ្វើវារីវប្បកម្មក៏បានជួបប្រទះនឹងបញ្ហាប្រឈមផងដែរក្នុងឆ្នាំ២០២០ នៅអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដោយកម្មវិធីជួបជុំដូចជា ការរៀបអាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗ កន្លែងទេសចរណ៍ និងភោជនីយដ្ឋានមួយមួយចំនួនត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នដែលបានធ្វើឱ្យតម្រូវការត្រីសាច់មានការថយចុះ គួបផ្សំផលិតផលវារីវប្បកម្មក្នុងស្រុកមិនអាចធ្វើការប្រកួតប្រជែងបានជាមួយការនាំចូលត្រីពីប្រទេសជិតខាង ដែលជាហេតុធ្វើឱ្យវារីវប្បករជួបការលំបាកក្នុងការរកទីផ្សារ។ ក្នុងបរិកានេះ យើងក៏បានសង្កេតឃើញថា វិស័យឯកជន និងវារីវប្បករដែលប្រកបរបរវារីរប្បកម្មខ្នាតធំបានជួបប្រទះនូវបញ្ហាការកកស្ទះត្រី ដោយពួកគាត់ផលិតត្រីបានហើយ ប៉ុន្តែគ្មានឈ្មួញមកទិញ ឬលក់បានក្នុងតម្លៃទាបជាងថ្លៃដើមផលិត។ បញ្ហានេះធ្វើឱ្យមានការអូសបន្លាយរហូតដល់ឆ្នាំ២០២១ ដែលវិស័យឯកជនមួយចំនួនមានលក្ខណៈនឿយណាយ និងបន្យាពេលក្នុងការដាក់កូនត្រីពូជចិញ្ចឹមបន្ត។ ចំណែកឯការធ្វើវារីវប្បកម្មខ្នាតតូច និងមធ្យមនៅដំណើរការធម្មតា ព្រមទាំងមានសន្ទុះកើនឡើង ដោយទទួលបានការគាំទ្រតាមរយៈរាជរដ្ឋាភិបាល និងគម្រោងអភិវឌ្ឍន៍នានា ទៅលើការចិញ្ចឹមត្រីអណ្តែង ឬកង្កែបក្នុងតង់ប្លាស្ទីក ការចិញ្ចឹមត្រី ឬបង្កង ក្នុងស្រែ ការចិញ្ចឹមត្រីក្នុងប្រព័ន្ធធារាសាស្ត្រជាដើម។ នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ និងការកកស្ទះផល ផលិតផលវារីវប្បកម្មនេះ វារីវប្បករមួយចំនួន បានងាកផ្តោតទៅលើការងារកែច្នៃបន្ថែម ដូចជា ការកែច្នៃត្រីឆ្អើ ត្រីងៀត ត្រីប្រាហើម ផ្អក ប្រហុកជាដើម ដើម្បីកាត់បន្ថយការកកស្ទះត្រី ធ្វើសមាហរណកម្មផលិតផលវារីវប្បកម្មកែច្នៃទៅក្នុងទីផ្សារ និងបន្ថែមតម្លៃនៅក្នុងខ្សែច្រវាក់ផលិតកម្ម។

១. ផលវារីវប្បកម្មទទួលបានគិតពីថ្ងៃទី១ ខែមករា ដល់បច្ចុប្បន្ន
ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់បច្ចុប្បន្ន ផលសរុបវារីវប្បកម្មទទួលបានមានចំនួន ១៥១,៤៥៧.២៨ តោន និងកូនពូជវារីសត្វគ្រប់ប្រភេទចំនួន ២៣៨ ៧៥៩ ៩៥២កូន ។ ផលសរុបនេះបានមកពីវារីវប្បកម្មទឹកសាបរួមមាន ត្រីប្រា ពោ ឆ្តោ រ៉ស់ ឆ្ពិន ព្រលូង ក្រាញ់ អណ្តែង ទីឡាព្យា ត្រីចម្រុះ កង្កែប កន្ធាយ បង្កងទឹកសាប បង្កងអូស្ត្រាលី អន្ទង់ទឹកសាបជាដើម និងវារីវប្បកម្មសមុទ្ររួមមាន ត្រីឆ្ពង់ ត្រីតុកកែ បង្គា ក្តាមថ្ម គ្រែងឈាម សារាយសមុទ្រ គ្រំចំពុះទា ត្រីផ្ទក់សមុទ្រ និងគ្រែងឈាម។

២. ការងារស្រាវជ្រាវ
ការងារស្រាវជ្រាវវារីវប្បកម្មបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍវារីវប្បកម្មនៅប្រទេសកម្ពុជា ដោយមានការយកចិត្តទុកដាក់ពីរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូរអភិវឌ្ឍន៍នានា បានជំរុញផលិតពូជវារីសត្វឱ្យបានច្រើនប្រភេទ និងមានគុណភាពល្អសម្រាប់ផ្គត់ផ្គង់ការចិញ្ចឹមឱ្យបានតាមតម្រូវការ និងទាន់ពេលវេលា។ ការងារស្រាវជ្រាវវារីវប្បកម្មបានដំណើរការជាបន្តបន្ទាប់ និងមានលទ្ធផលដូចខាងក្រោម៖

ក. វិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន៖
 កំពុងធ្វើការថែបំប៉នត្រីមេពូជរួមមាន៖ ត្រីខ្យា ត្រីគ្រំ ត្រីក្រាយ ត្រីត្រចៀកដំរី ត្រីព្រួល ត្រីខ្ជឹង ត្រីឆ្ពិន ត្រីព្រលូង ត្រីប្រា ត្រីរូហ៊ូ ត្រីកាបស និងត្រីកាបក្បាលធំ។
 បានធ្វើការបង្កាត់ភ្ញាស់ត្រីឆ្ពិន ព្រលូង រូហ៊ូ កាបស ត្រីក្រាញ់ ហើយទទួលបានកូនត្រីម្ស៉ៅចំនួន ៣០ ០៥៦ ០០០ ក្បាល និងកំពុងរៀបចំប្រព័ន្ធធុងបង្កាត់ភ្ញាស់បង្កងទឹកសាប។
 បានធ្វើការបង្កាត់ភ្ញាស់សាកល្បងលើត្រីខ្ជឹង ត្រីខ្យា និងត្រីគ្រំ ហើយទទួលបានកូនត្រីចំនួន ៤ ៧៨៥ ក្បាល។

ខ. មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប
 បច្ចុប្បន្នកំពុងធ្វើការថែបំប៉នត្រីមេពូជរួមមាន៖ ត្រីសណ្តាយ រាជ គល់រាំង អណ្តែងទន់ រ៉ស់ ពោ អន្ទង់ ប្រា ឆ្ពិន គ្រំ ព្រួល កាបស កាហែ ច្រកែង ខ្យា ឆ្លាំង អណ្តែងអាហ្វ្រិក ទីឡាព្យា ក្អែក រៀល ត្រីរូហ៊ូ កង្កែប និងបង្កង។ មេពូជទាំងអស់ សរុបមានទម្ងន់ ១១ ២១៥ គីឡូក្រាម សម្រាប់គាំទ្រដល់សកម្មភាពផលិតកម្មកូនត្រីពូជ ការធ្វើពិសោធន៍ និងការងារសិក្សាស្រាវជ្រាវ។
 ផលិតបានកូនត្រី កូនបង្កង និងកង្កែបពូជសរុបចំនួន ៦ ៦៤៤ ០០០ កូន។
 បានសាកល្បងបង្កាត់ភ្ញាស់ត្រីពោ បានកូនត្រីម្ស៉ៅចំនួន ១០ ០០០ ក្បាល ។

គ. មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ
 កំពុងធ្វើការថែបំប៉នត្រីមេពូជ៖ ត្រីឆ្ពង់ ៤៩ ក្បាល ត្រីតុកកែខ្លា ៣០ ក្បាល ត្រីតុកកែយក្ស ២ ក្បាល ត្រីចាប ៣ក្បាល ត្រីផ្ទក់សមុទ្រ ១៥ ក្បាល សម្រាប់បម្រើដល់ការងារបង្កាត់ភ្ញាស់ និងស្រាវជ្រាវ។
 ផលិតបានកូនត្រីឆ្ពង់ម្ស៉ៅចំនួន ២៣ ៣០០ ០០០ក្បាល និងផ្តល់ជូនវារីវប្បករបានចំនួន៣៣១ ០០០ក្បាល
 បានបន្តថែបំប៉នកូនត្រីឆ្ពង់សំរាប់ធ្វើមេពូជបំរុង
 ចិញ្ចឹមចំណីរស់ (តេត្រាស៊ែលមីស រ៉ូទីហ្វឺ អាតេមៀ) សម្រាប់ផ្តល់ជាចំណីកូនត្រីពូជ
 កំពុងពិសោធន៍ និងស្រាវជ្រាវលើការផលិត ក្តាមសេះ ត្រីតុកកែ ត្រីឆ្ពង់ និងការចិញ្ចឹមចំណីរស់
 តាមដាន គ្រប់គ្រង ការពារ និងព្យាបាលជំងឺវារីសត្វ
 តាមដាន កំណត់ប្រភេទ ប៉ារ៉ាស៊ីត បាក់តេរី និងវីរុស ដែលបង្កលើកូនត្រីឆ្ពង់
 ទទួលនិស្សិតជំនាញវិទ្យាសាស្រ្តជលផលពីសាកលវិទ្យាល័យនានាមកធ្វើកម្មសិក្សា និងស្រាវជ្រាវលើប្រធានបទមួយចំនួនដើម្បីបញ្ចប់ការសិក្សា។

៣. បញ្ហាជួបប្រទះ
ទន្ទឹមនឹងទទួលបានវឌ្ឍភាពក្នុងរយៈពេលកន្លងមក យើងទទួលស្គាល់ផងដែរថា ហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ក្នុងធ្វើវារីវប្បកម្ម និងគ្រប់គ្រងទីផ្សារត្រី ពុំទាន់មានលក្ខណៈរៀបរយល្អប្រសើរ ទាំងការចិញ្ចឹម ផ្សារបោះដុំ និងចែកចាយ ភាគច្រើនត្រូវបានគ្រប់គ្រងដោយបណ្តាញឈ្មួញនាំចូល ដែលធ្វើឱ្យមានការជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម៖
 មានការកកស្ទះត្រីក្នុងស្រុក ពោលគឺវារីវប្បករផលិតត្រីបានបរិមាណច្រើន ប៉ុន្តែពិបាករកទីផ្សារលក់ និងពិបាកប្រកួតប្រជែងជាមួយផលិតផលវារីវប្បកម្មនាំចូលពីប្រទេសជិតខាង (ដែលមានតម្លៃថោក)។
 កង្វះទីផ្សារដែលមានស្ថិរភាពសម្រាប់ឱ្យវារីវប្បករយកត្រីទៅលក់ដោយផ្ទាល់។
 ដោយសារការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធរឹងគាំទ្រ បានធ្វើឱ្យមានអស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលវារីវប្បកម្មមិនមានជាលក្ខណៈបណ្តាក់គ្នា (ជន់ជោរទៅតាមរដូវ) នៅលើទីផ្សារឱ្យបានពេញមួយឆ្នាំ។
 កូនត្រីពូជដែលមានគុណភាពបម្រើឱ្យការធ្វើវារីរប្បកម្មមិនទាន់បានបំពេញតម្រូវការរបស់វារីវប្បករ។
 ការកែច្នៃ និងការធ្វើពិពិធកម្មផលវារីវប្បកម្មដើម្បីទទួលបានតម្លៃបន្ថែមនៅមានកម្រិត។
 ការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យតម្រូវការសាច់ត្រីមានការថយចុះ ដោយសារការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗ កន្លែងទេសចរណ៍ និងភោជនីយដ្ឋានមួយមួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន។
 ចំណីត្រីសម្រេច (ចំណីត្រីផលិតពីរោងចក្រ) រួមទាំងវត្ថុធាតុដើមសម្រាប់ផលិតចំណីត្រីឡើងថ្លៃ។

៤. ដំណោះស្រាយចំពោះមុខ
 វិធានការគោលនយោបាយជំរុញវារីវប្បកម្មនៅកម្ពុជាត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើនផលិតភាពវារីវប្បកម្មក្នុងស្រុកឱ្យមានការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព បង្កើនតម្លៃបន្ថែម នៃអនុវិស័យនេះក្នុងសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកដល់សន្តិសុខស្បៀង សុវត្ថិភាព និងអាហារូបត្ថម្ភ។ វិធានការគោលនយោបាយនេះគឺស្របគ្នាជាមួយវិធានការដែលបានចែងក្នុងឯកសារផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វារីវប្បកម្មកម្ពុជាឆ្នាំ២០១៦-២០៣០។
 គណៈកម្មការជំរុញវារីវប្បកម្មកម្ពុជាត្រូវបានបង្កើតឡើង និងមានការប្រជុំជាមួយសមាគមវារីវប្បករនៅកម្ពុជា និងអាជីវករ ជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍវារីវប្បកម្ម និងស្វែងរកដំណោះស្រាយជូនវារីវប្បករ។
 ក្រុមការងារទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ចូនផល ផលិតផលនាំចេញ នាំចូល និងឆ្លងកាត់គ្មានការអនុញ្ញាត ត្រូវបានបង្កើតឡើង ដើម្បីបង្ក្រាបលើបទល្មើសដឹកជញ្ចូនខុសច្បាប់។
 ការកាត់បន្ថយ និងតម្រឹមការនាំចូល ដោយជំនួសមកវិញឲ្យមានការបញ្ជាទិញត្រីនៅតាមកសិដ្ឋាន តាមស្រះ និងតាមថង់ផ្លាស់ស្ទីក ក្នុងស្រុក ដែលបានកកស្ទះ ។
 សេចក្តីប្រកាស ស្តីពីនីតិវិធីនៃការដឹកជញ្ជូនផល ផលិតផលជលផល ត្រូវបានរៀបចំឡើងដើម្បី ពង្រឹងការត្រួតពិនិត្យគុណភាពផល ផលិតផលជលផលនាំចូលដោយផ្អែកតាមស្តង់ដារគុណភាព ភូតគាមអនាម័យនៃគោលការណ៍អាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក។
 បានធ្វើការប្រជុំអន្តរក្រសួង រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ដើម្បីរកដំណោះស្រាយដែលវារីវប្បករកំពុងជួបប្រទះ។
 តាមរយៈកម្មវិធី CapFish Capture បានគាំទ្រដល់សហគ្រិនខ្នាតតូចក្នុងការកែច្នៃផល ផលិតផលជលផល។
 គម្រោង CAST តាមរយៈអង្គការ World Vision បានជំរុញ និងគាំទ្រដល់សហគ្រិនខ្នាតតូចក្នុងការកែច្នៃផល ផលិតផលជលផល។

៥. វិធានការសម្រាប់ រយៈពេលមធ្យម និងវែង នៃការធ្វើវារីវប្បកម្ម
ក្នុងគោលបំណងជម្នះបាននូវបញ្ហាប្រឈមខាងលើ វិធានការគោលនយោបាយធំៗ និងសមស្របមួយចំនួនត្រូវបានដាក់ចេញនូវវីថានការសម្រាប់ដោះស្រាយក្នុងរយៈពេលមធ្យម និងវែង ដើម្បីធ្វើឱ្យប្រសើរឡើងការអភិវឌ្ឍវារីវប្បកម្មមានដូចខាងក្រោម៖

៥.១ បង្កើនបរិមាណ គុណភាព និងភាពសំបូរបែបនៃពូជវារីជាតិសម្រាប់វារីវប្បករ
 រៀបចំគម្រោងកម្មវិធីជាក់លាក់សម្រាប់គ្រប់គ្រង អភិវឌ្ឍន៍ និងចែកចាយពូជវារីជាតិដែលមានគុណភាពខ្ពស់ដល់ប្រជាវារីវប្បករ។
 រៀបចំចងក្រងបណ្តុំវារីវប្បករផលិតពូជត្រីនៅតាមតំបន់ ព្រមទាំងផ្តល់នូវបច្ចេកទេសផលិតពូជត្រីដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់សម្រាប់ពង្រីកពូជត្រីដល់វារីវប្បករស្របតាមតម្រូវការជាក់ស្តែង។
 រៀបចំនីតិវិធីក្នុងការត្រួតពិនិត្យនូវពូជវារីជាតិដែលនាំចូលពីក្រៅប្រទេស និងអនុវត្តនូវនីតិវិធីនេះឱ្យមានប្រសិទ្ធភាព។

៥.២ ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធគាំទ្រវារីវប្បកម្ម
 សិក្សាឱ្យបានស៊ីជម្រៅតាមរយៈការប្រឹក្សា និងពិគ្រោះយោបល់ជាមួយជំនាញការ និងអ្នកពាក់ព័ន្ធទាំងអស់អំពីសក្តានុពលនៃទីតាំង ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវគាំទ្រ (ប្រភពទឹក បណ្តាញអគ្គិសនី និងផ្លូវ) និងបរិស្ថានដែលអំណោយផល ដើម្បីបង្កើតតំបន់វារីវប្បកម្ម ដែលនឹងត្រូវគាំទ្រដោយរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍នានា។
 ធ្វើទំនើបកម្មអង្គភាពរដ្ឋ និងឯកជន តាមបណ្តាខេត្តមានសក្តានុពលផលិត ដើម្បីឱ្យក្លាយជាមជ្ឈមណ្ឌលឧត្តមភាព (Center of Excellent) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតពូជវារីជាតិទាំងបរិមាណ និងគុណភាព សម្រាប់ផ្គត់ផ្គង់ដល់វារីវប្បករ ឬកសិដ្ឋានផ្សាំកូនវារីសត្វ ព្រមទាំងប្រែក្លាយឱ្យទៅជាកន្លែងផ្ទេរនូវបច្ចេកវិទ្យាទំនើប និងផ្សព្វផ្សាយអំពីការអភិវឌ្ឍវារីវប្បកម្មឱ្យបានគ្រប់គ្រាន់តាមសំណូមពររបស់វារីវប្បករ។

៥.៣ បង្កើនចំណេះដឹង ជំនាញ សមត្ថភាពស្ថាប័ន និងការផ្សព្វផ្សាយ
 រៀបចំផែនការសកម្មភាពជាក់លាក់ និងចុះអនុវត្តនូវផែនការគាំទ្រផ្នែកបច្ចេកទេសសំដៅបង្កើនចំណេះដឹងជំនាញ សមត្ថភាពស្ថាប័នបន្ថែមទៀត ពិសេសលើការរៀបចំផលិតពូជវារីជាតិ បច្ចេកទេសចិញ្ចឹមទំនើប ដល់អង្គភាពរដ្ឋនិងឯកជន ដោយមានអ្នកជំនាញការក្នុងនិងក្រៅប្រទេសជួយក្នុងការបណ្តុះបណ្តាល ជំនាញនេះ។
 សិក្សាស្រាវជ្រាវបច្ចេកសទេសវារីវប្បកម្មសម្រាប់កម្មវិធីបណ្តុះបណ្តាល រៀបចំផែនការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងបង្កើតនូវប្រព័ន្ធផ្សព្វផ្សាយបច្ចេកទេសវារីវប្បកម្មប្រកបដោយប្រសិទ្ធភាព ដើម្បីជួយដល់វារីវប្បករ ចូលរួមជួយកាត់បន្ថយថ្លៃដើមផលិតតាមរយៈការអនុវត្តបច្ចេកទេសសមស្រប។
 ផ្តល់ការគាំទ្របច្ចេកទេស លើកកម្ពស់ការកែច្នៃផលវារីវប្បកម្មឆ្លើយតបតាមស្តង់ដារគុណភាព និងសុវត្ថិភាព ដើម្បីប្រកួតប្រជែងក្នុងបរិបទពាណិជ្ជកម្មសេរី។

៥.៤ ចងក្រងបណ្តុំវារីវប្បករ និងបណ្តុំអាជីវករ/អ្នកប្រមូលទិញ
 ចងក្រងបណ្តុំវារីវប្បករទៅតាមតំបន់នីមួយៗឱ្យបានសមស្រប ដើម្បីបង្កើនសមត្ថភាពផលិតកម្ម ងាយស្រួលក្នុងការផ្តល់បច្ចេកទេស ឥណទាន និងទីផ្សារ។
 រៀបចំផែនការផលិតកម្ម និងសកម្មភាពវារីវប្បកម្មជាក់លាក់ទៅតាមប្រភេទវារីសត្វ ព្រមទាំងរៀបចំបង្កើតបណ្តុំអាជីវករ/អ្នកប្រមូលទិញ និងភ្ជាប់ទៅកាន់ទីផ្សារតាមរយៈការអនុវត្តនូវយន្តការ “ផលិតកម្មវារីវប្បកម្មតាមកិច្ចសន្យា” រវាងបណ្តុំវារីវប្បករ និងបណ្តុំអាជីវករ/អ្នកប្រមូលទិញ។
 រៀបចំបង្កើតប្រព័ន្ធទិន្នន័យផលស្តុកផលវារីវប្បកម្មសម្រាប់ផ្តល់ដល់អ្នកប្រមូលទិញ និងទិន្នន័យតុល្យភាពនៃការផ្គត់ផ្គង់និងប្រើប្រាស់ផល ផលិតផលជលផល។
 រៀបចំបង្កើតបណ្តុំអាជីវករលក់ធាតុចូលវារីវប្បកម្ម និងពង្រឹងសមត្ថភាពឱ្យក្លាយជាភ្នាក់ងារផ្សព្វផ្សាយវារីវប្បកម្មនៅតាមមូលដ្ឋាន។

៥.៥ ពង្រឹងការត្រួតពិនិត្យ ការចរាចរ និងការលក់ធាតុចូលវារីវប្បកម្ម
 ពង្រឹងការត្រួតពិនិត្យ ការចរាចរ និងការលក់ធាតុចូលវារីវប្បកម្ម និងធាតុចូលផ្សេងទៀតដែលមិនអនុលោមទៅតាមស្តង់ដារគុណភាពត្រឹមត្រូវដូចជា ចំណីវារីសត្វ ឱសថសម្រាប់ព្យាបាលវារីសត្វ និងពូជវារីសត្វជាដើម។

៥.៦ ការគាំទ្រផ្នែកថាមពលអគ្គសនី ឥណទាន និងពន្ធអាករ
 លើកទឹកចិត្តវារីវប្បករតាមរយៈការទទួលបាននូវតម្លៃអគ្គិសនីសមស្រប ដើម្បីជំរុញការធ្វើវារីវប្បកម្ម និងការបង្កើតរោងចក្រកែចៃ្នផលវារីវប្បកម្ម។
 លើកទឹកចិត្តវារីវប្បករក្នុងការទទួលបាននូវឥណទាន (Credit Line) ដែលមានអត្រាការប្រាក់ទាបសមរម្យ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។
 ពិនិត្យលទ្ធភាពលើការលើកលែង ឬព្យួរអាករលើតម្លៃបន្ថែម និងពន្ធនាំចូលគ្រឿងម៉ាស៊ីន សម្ភារបរិក្ខា និងឧបករណ៍ដែលបម្រើដល់ការជំរុញ និងអភិវឌ្ឍន៍វារីវប្បកម្ម។

៥.៧ ការគាំទ្រក្នុងការបង្កើតតំបន់វារីប្បកម្មពិសេស
 បង្កើតតំបន់ពិសេសសម្រាប់ការធ្វើវារីវប្បកម្មសមុទ្រ (ក្តាម បង្គារ ត្រីឆ្ពង់ ត្រីតុកកែ ត្រីផ្ទុកសមុទ្រ ត្រីចាប ត្រីអាំកឺយ ។ល។) សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ តាមរយៈការផ្តល់ការលើកទឹកចិត្តផ្នែកសារពើពន្ធ និងផ្តល់កិច្ចសម្របសម្រួលពីស្ថាប័នពាក់ព័ន្ធ។
 បង្កើតតំបន់ពិសេសសម្រាប់ការធ្វើវារីវប្បកម្មទឹកសាបនៅតាមតំបន់ដីសណ្តទន្លេមេគង្គកម្ពុជា (Mekong Delta) ដូចជាខេត្តកណ្តាល តាកែវ និងខេត្តព្រៃវែង។

៥.៨ ការបង្កើតទីផ្សារផលវារីវប្បកម្ម និងកន្លែងចែកចាយផល ផលិតផលជលផល
 រៀបចំផែនការនៃការបង្កើតទីផ្សារផលវារីវប្បកម្ម និងមានការគាំទ្រនូវមធ្យោបាយដឹកជញ្ជូនផលវារីវប្បកម្មទៅដល់កន្លែងចែកចាយនៅតាមរាជធានី/ខេត្ត ដល់បណ្តុំវារីវប្បករដែលរៀបចំដោយរដ្ឋបាលរាជធានី/ខេត្ត និងមានការគាំទ្រហិរញ្ញប្បទានពីរាជរដ្ឋាភិបាលក្នុងខេត្តគោលដៅដែលមានសក្តានុពលដូចជាខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ ពោធិ៍សាត់ និងសៀមរាបជាដើម។
 ធ្វើការលុបបំបាត់ភាពផ្តាច់មុខក្នុងការគ្រប់គ្រងមជ្ឈមណ្ឌលចែកចាយត្រី (យឿត្រី) នៅតាមរាជធានី/ខេត្ត ជាពិសេសរាជធានីភ្នំពេញ និងខេត្តកណ្តាលដែលជាភូមិសាស្រ្តចែកចាយត្រីច្រើនទៅតំបន់ផ្សេងៗទៀតតាមរយៈការបញ្ចប់សុពលភាពអាជ្ញាបណ្ណដែលមានស្រាប់ និងធ្វើការដេញថ្លៃឡើងវិញ ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមវិនិយោគលើផែត្រីដោយបើកចំហរ និងប្រកបដោយភាពប្រកួតប្រជែង។

៥.៩ បង្កើនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្រោយពេលប្រមូលផលវារីវប្បកម្ម
 សិក្សានិងពិនិត្យលទ្ធភាពក្នុងវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជា បន្ទប់ស្តុកទុកត្រជាក់ (Cool storage facility) កន្លែងធ្វើតេស្តគុណភាព (Quality testing facility) ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តភ្ជាប់ពីមជ្ឈមណ្ឌលចែកចាយត្រីទៅកាន់ទីផ្សារ ការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាត ព្រមទាំងមធ្យោបាយដឹកជញ្ជូនជាដើម។
 រៀបចំចងក្រងបណ្តុំអ្នកកែច្នៃផលវារីវប្បកម្ម សំដៅជំរុញការកែច្នៃ ពិពិធកម្មផលិតផលវារីវប្បកម្មដើម្បីទទួលបានតម្លៃបន្ថែម និងដោះស្រាយបញ្ហាអតិរេកនៃផលិតផលវារីវប្បកម្មស្រស់ដែលលើសពីតម្រូវការទីផ្សារ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។