ព័ត៌មានជាតិ

លោក សុខ ពេញវុធ បានបន្តដាក់ផែនការដល់លោកស្រី អភិបាលរងខណ្ខដឹកនាំកម្លាំងចុះប្រចាំការកន្លែងធ្វើចតាឡីស័ក

(ភ្នំពេញ) ÷នៅយប់ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ៨,៣០នាទីនេះ លោក សុខ ពេញវុធ អភិបាលនៃគណ:អភិបាលខណ្ខដូនពេញបានបន្តរដាក់ផែនការដល់លោក លោកស្រី អភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌលោក-លោកស្រីឋចៅសង្កាត់ទាំង១១ លោកនាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង១១ ផ្នែកប្រជាការពារខណ្ឌ ចុះទៅប្រចាំការតាមសណ្ឋាគារទាំង១៥ ដែលមានប្រជាពលរដ្ឋត្រូវធ្វើចត្តាឡីស័ក ដោយបែងចែកកំលាំង(ប្រចាំការជាពីរវេន)ប្រចាំការនៅតាមទីតាំងសណ្ឋាគារ ចំនួន១០ទីតាំង និងធនាគារចំនួន០២ ទីតាំង និងហាង Dim computer ចំនួន០១ទីតាំង ដោយបែងចែកកំលាំងប្រចាំការជាពីរវេន ២៤/២៤ម៉ោង។

សូមបញ្ជាក់ថា៖ ការប្រចាំការនេះគោលបំណងមិនឲ្យមានការប្រាស្រ័យទាក់ទងគ្នាពីអ្នកត្រូវធ្វើចក្តាឡីស័ក និងអ្នកនៅខាងក្រៅលើកលែងតែមានការណែនាំពីមន្ត្រីជំនាញសុខាភិបាលអនុញ្ញាតិ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។