ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយ អតីតលោកគ្រូអ្នកគ្រូ និងអតីតមិត្តភក្តិសិស្សសាលាបាក់ទូកមួយក្រុម បានចូលរួមពិធីបុណ្យសព អតីតអ្នកគ្រូអក្សរសាស្ត្រខ្មែរ ជើងចាស់០១រូប!

(ភ្នំពេញ) ៖ អ្នកគ្រូ មាស មូលី ជាអតីតគ្រូបង្រៀនអក្សរសាស្ត្រខ្មែរនៅសាលាបាក់ទូកក្នុងទសវត្សឆ្នាំ១៩៨០ បានទទួលមរណៈភាព កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ និងបានប្រារព្ធធ្វើបុណ្យនៅគេហដ្ឋានស្ថិតនៅក្នុងបុរីអ័រគីដេ ផ្លូវ២០០៤ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពេលបានទទួលដំណឹងដ៏សោកសៅនេះ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម មានទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ អតីតលោកគ្រូអ្នកគ្រូ បានរួមគ្នាចូលរួមជាថវិកាផ្ទាល់ខ្លួន សរុបបានចំនួន ១០លានរៀល ប្រគល់ជូនដល់គ្រួសារសព អ្នកគ្រូ មាស មូលី និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ព្រមទាំងឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកគ្រូ ឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អតីតសិស្សសាលាបាក់ទូកជំនាន់ទសវត្សឆ្នាំ១៩៨០ខាងលើ គឺតែងតែសាមគ្គីជួយគ្នា ជាប់ជាប្រចាំមកជាច្រើនឆ្នាំហើយ គឺជួយដល់មិត្តដែលជួបការលំបាកហើយខ្វះលទ្ធភាព ជួយដល់អតីតលោកគ្រូអ្នកគ្រូគ្រប់គ្នាដែលលោកកំពុងនៅមានព្រះជន្ម ស្របតាមពាក្យស្លោកធ្វើបុណ្យទាន់ខែភ្លឺ និងស្របតាមពាក្យស្លោករបស់ក្រុមដែលបានបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។