ព័ត៌មានជាតិ

ប្រជាពលរដ្ឋទាំង៦ គ្រួសារ បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានគិតគូរ និងដោះស្រាយជូនពួកគាត់

(កំពង់ចាម) ៖នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត រដ្ឋបាលស្រុកបាធាយ អធិការនគរបាលស្រុកបាធាយ អាវុធហត្ថស្រុកបាធាយ លោកមេឃុំសំបូរ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំសំបូរ ចូលរួមសហការជាមួយព្រះរាជអាជ្ញារង លោក តូច ឧត្តម ចុះអនុវត្តដីកាដោយធ្វើការរុះរើរបងដែលធ្វើរំលោភលើដីចំណីផ្លូវសាធារណៈ នៅចំណុចភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ជាលទ្ធផល បានធ្វើការបើកផ្លូវដោយវាយរបងដែលបានធ្វើរំលោភលើដីចំណីផ្លូវសាធារណៈទទួលបានជោគជ័យ។
ប្រជាពលរដ្ឋទាំង៦ គ្រួសារ បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលបានគិតគូរ និងដោះស្រាយជូនពួកគាត់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។