ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពផ្លូវគមនាគមន៍នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ដែលជាចំណងដៃថ្មីមួយទៀតជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណ: អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពផ្លូវគមនាគមន៍នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ដែលជាចំណងដៃថ្មីមួយទៀតជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកស្ទឹងត្រង់ ដែលប្រែក្លាយពីផ្លូវគ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូDBST ប្រវែងជាង១៤គីឡូម៉ែត្រ តភ្ជាប់ពីឃុំអារក្សត្នោត ដល់ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។

ក្នុងដំណើរបំពេញបេសកកម្មខាងលើ ឯកឧត្តម អភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារបន្តចុះជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ មេភូមិ និងបានដឹកនាំកិច្ចប្រជុំ​ពង្រឹងការងារសន្តិសុខ​ និងគុណភាពសវាសាធារណ:តាមបណ្តាឃុំ​ #អារក្សត្នោត #ទូលសំបួរ​ #ខ្ពបតាងួន​ #ព្រះអណ្តូង​ #ពាមកោះស្នារ​ ក្នុងស្រុកស្ទឹងត្រង់ផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។