ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី តាម Zoom នៅសាលាខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ៖ នៅព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរខេត្ត មន្ត្រីរាជការ និងសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនរូប បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី តាម Zoom នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ។

កិច្ចប្រជុំនេះមានរបៀបវារៈមួយចំនួនដូចជា៖
-សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត
-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា
-បញ្ហាផ្សេងៗ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។