ព័ត៌មានជាតិ

ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន អបអរសាទរ នូវការបិទបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ🙏

 

អរគុណ! យុទ្ធសាស្ត្រ ចាក់ស្រោចវ៉ាក់ជំងឺកូវីដ-១៩ របស់សម្តេចតេជោ ហ៊ុន សែន!!!

ឯកឧត្តមវេជ្ជបណ្ដិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត និងជាប្រធានកិត្តិយសសម្ព័ន្ធយុវជន ស្រលាញ់សន្តិភាពខេត្តកំពត ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ក្នុងការស្រោចវាក់សាំងយ៉ាងជោគជាំចំពោះប្រជាជនគោលដៅ ដែលបានសម្រេចអត្រាគ្រប់ដណ្តប់ជិត៩០% និងការខិតខំសហការណ៍ដឹកនាំពីសំណាក់ គ.អ.ក , គ.ប.ក ,ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវរបស់ប្រជាជនក្នុងការអនុវត្តវិធានការណ៍សុខាភិបាល បានធ្វើឱ្យចំនួនឆ្លង បន្តធ្លាក់ចុះ ជាពិសេស ចំនួនស្លាប់ថ្មី គឺមិនមានទេ សម្រាប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នេះ ដែលបង្កឱកាសឲ្យរាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ។

ថ្មីៗនេះ, កម្ពុជាបានបន្តរកឃើញករណីនាំចូលនូវវីរុសបម្លែងថ្មី អូមីក្រុង ជាបន្តបន្ទាប់ ប៉ុន្តែវាមិនទាន់មានហានិភ័យរីករាលដាលចូលសហគមន៍ទេ ដោយសារការគ្រប់គ្រងអ្នកដំណើរបានល្អ ស្របតាមស្តង់ដារប្រតិបត្តិ ទោះជាយ៉ាងក្តី វិធានការណ៍សុខាភិបាល, វិធានការណ៍អប់រំ និងវិធានការណ៍ច្បាប់ នៅតែប្រើដដែល ដើម្បីធ្វើយ៉ាងណាការពារខឿនសុខភាពសាធារណៈ និងរក្សាបាននូវដំណើរការសេដ្ឋកិច្ច សង្គម តាមគន្លងប្រក្រតីភាពថ្មី។

ព្រះរាជាណាចក្រកម្ពុជា ពិតជាមានភ័ព្វសំណាងខ្ពស់ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាមេបញ្ជាការប្រយុទ្ធប្រឆាំងកូវីដ១៩ បានដឹកនាំប្រយុទ្ធកូវីដ១៩ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់សម្រាប់ជាតិ!

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។