ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សឃុំ សាខាបក្សឃុំ នៅឃុំចុងជាច ស្រុកតំបែរ ត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣នេះ ជាថ្ងែទី២ នៃយុទ្ធធានាឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅទីស្នាក់ការគណបក្សឃុំចុងជាច បានរៀបចំពិធីជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សឃុំ សាខាបក្សឃុំ នៅឃុំចុងជាច ស្រុកតំបែរ ដោយមានការចូលរួមពី ក្រុមការងារចុះជួយស្រុកតំបែរ លោក លោកស្រី ប្រធាន អនុប្រធានគណបក្សស្រុកតំបែរ និងឃុំ សរុបមានអ្នកចូលរួមប្រមាណជាង ៨០នាក់។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងមតិសំណេះសំណាលជាមួយអ្នកចូលរួមក្នុងអង្គពិធីទាំងមូល ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្ត និងគាំទ្របេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តំណែងជានាយករដ្ឋមន្ត្រីអនាគតរបស់កម្ពុជា ដែរគណបក្សប្រជាជនមានលេងរៀងទី១៨ នៅលើសន្លឹកឆ្នោះ ។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកពីកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន សមាជិកក្រុមបក្ស និងប្រជាពលរដ្ឋក្នុងកិច្ចការពាររឹងមាំ ស្ថិរភាពនយោបាយ និងការរក្សាបានល្អនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម សម្រាប់ធានាឱ្យការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខ បានប្រព្រឹត្តទៅតាមលក្ខណៈប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលគណបក្សនយោបាយទាំងអស់ បានចូលរួមប្រកួតប្រជែងដោយសេរី តម្លាភាព ក្នុងក្របខណ្ឌពហុបក្ស និងគ្មានអំពើហិង្សា។

ដោយឡែកចំពោះការពង្រីកសមាជិកភាពបក្ស ឯកឧត្តមសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា បើកទ្វារស្វាគមន៍ជានិច្ច ទទួលយកប្រជាជន ដែលចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។

អាស្រ័យហេតុនេះ មន្ត្រីក្រុមការងារ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវព្រួតដៃគ្នាច្បាមជាប់មូលដ្ឋានភូមិ ផ្សាភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ពិសេសចំពោះមុខយកចិត្តទុកដាក់គ្រប់គ្រងសហគមន៍ និងលើកទឹកចិត្តការពង្រឹងពង្រីកសមាជិកបក្សតាមក្រុមនីមួយៗឱ្យបានល្អ បង្កលក្ខណៈឱ្យបងប្អូនរួមសាមគ្គី ជួយថែរក្សាគ្នា និងយល់ទុក្ខធុរៈគ្នាទៅវិញទៅមក បន្តជំរុញចលនាសកម្មភាពធ្វើអំពើល្អនៅមូលដ្ឋានជាប្រចាំ និងព្យាយាមដោះស្រាយរាល់ការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។