ព័ត៌មានជាតិ

គណៈប្រតិភូសាលារាជធានីភ្នំពេញ ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធខួប៩ឆ្នាំនៃការយាងចូលព្រះទិវង្គត “ព្រះបរមរតនកោដ្ឋ”

(ភ្នំពេញ) នាថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១វេលាម៉ោង ០៩ :០០នាព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញអមដំណើរ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និង ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចូលរួមក្នុងពិធីថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នាសួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ ។

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នេះ គឺជាខួប ទី៩ឆ្នាំ (១៥ តុលា ២០១២ – ១៥ តុលា ២០២១) នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។