ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ អញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ស្តីពីនិរន្តរភាពកសិកម្ម

(ភ្នំពេញ) ៖យោងតាមព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីបេីកកិច្ចប្រជុំប្រចាំឆ្នាំលេីកទី៣ ស្តីពីនិរន្តរភាពកសិកម្មដែលរៀបចំដោយ Amru Rice, CRF និងដៃគូរអភិវឌ្ឍន៍ នៅទីក្រុងសៀមរាប។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមបានផ្តល់សារសំខាន់ៗមួយចំនួនមានដូចជា: (១) ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកំពុងដឹកនាំការកសាងប្រព័ន្ធពូជស្រូវ ការសហការគ្នារវាងកសិករតាមរយ:សហគមន៍ និងសហភាពកសិកម្ម អ្នកផលិតស្រូវ និងកិច្ចសន្យាកសិកម្មជាមួយរោងម៉ាសុីនកិនស្រូវ និងការសហការជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ដេីម្បីផលប្រយោជន៍រួមទាំងអស់គ្នា។ (២) ក្រសួងកសិកម្មក៏មានគម្រោងបញ្ជូននិស្សិតស្ម័គ្រចិត្ត២០០នាក់ទៅជួយការងារផលិតស្រូវពូជ និងរៀបចំឲ្យមានមន្រ្តីកសិកម្មឃុំនៅគ្រប់ឃុំដេីម្បីធ្វេីការបម្រេីកសិករ។ (៣) ក្រសួងយកចិត្តទុកដាក់លេីកការប្រេីប្រាស់បច្ចេកទេសកសិកម្មដេីម្បីទប់ទល់ការផ្លាស់ប្តូរអាកាសធាតុដែលជួយបង្កេីនចំណូលដល់កសិករនិងនិរន្តរភាពនៃជីជាតិដី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។