ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយកីឡាករ នៃក្លឹបបាលទាត់ខេត្តព្រៃវែង បាន​ឧបត្ថម្ភថវិកាបន្លែមទៀត!

(ភ្នំពេញ) ៖នារសៀល ថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅបុរីហ្គ្រេនភ្នំពេញ រាជធានីភ្នំពេញ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលខេត្តព្រៃវែងនិងជាប្រធានក្លិបបាល់ទាត់ខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយ អ្នកចាត់ការក្រុម គ្រូបង្គោល គ្រូជំនួយ គ្រូចាំទី ពេទ្យចលនា អ្នកបើកបរនិងរៀបសម្ភារ អ្នកថតរូប អ្នកមើលថែផ្ទះ-ចុងភៅ និងកីឡាករ នៃក្លឹបបាលទាត់ខេត្តព្រៃវែង និង បាន​ឧបត្ថម្ភដល់ក្រុមកាងារ និងកីឡាករ សរុបចំនួន ៤០នាក់ ក្នុងម្នាក់ទទួលបានថវិកា ៤០ម៉ឺនរៀល សរុបថវិកាចំនួន ១៦លានរៀល។

សមាសភាពអញ្ជើញចូលរួមអមដំណើររួមមាន÷ នាយក-នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី និងមន្ទីរ អង្គភាព នៃរដ្ឋបាលខេត្តព្រៃវែង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។