ព័ត៌មានជាតិ

មន្ត្រីប្រចាំការអនុសាខាស្រុកពាមជរ និងអ្នកស្ម័គ្រចិត្តភូមិ បានចុះអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយដោយគ្រោះទឹកជំនន់

(ខេត្តព្រៃវែង) ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១ មន្ត្រីប្រចាំការអនុសាខាស្រុកពាមជរ និងអ្នកស្ម័គ្រចិត្តភូមិ បានចុះអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយដោយគ្រោះទឹកជំនន់(មុនពេល កំឡុងពេល និងក្រោយពេល) នៅភូមិអំពៅព្រៃ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង ដែលមានអ្នកចូលរួមសរុប ២២នាក់ ស្រី ៨នាក់ បានចំនួន ១លើក។

នាឱកាសនោះ មន្ត្រីប្រចាំការអនុសាខាស្រុក បានអប់រំផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋត្រូវប្រកាន់ភ្ជាប់នូវការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ​ ៣កុំ​ ៣ការពារ​ ២ចូលរួម​ ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ស្តីពី​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ដែល​មាន​ខ្លឹម​សារ​អប់រំ​ដូច​ខាងក្រោម​ ៖
(៣ការពារ)
១- ពាក់ម៉ាស់
២- លាងដៃ
៣- គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។

(៣កុំ )
១- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់
ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ។
២- កុំទៅកន្លែងមានមនុស្សច្រើនកុះករ ។
៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ​។

(២ចូលរួម​)
១-ចូលរួម​ក្នុង​យុទ្ធនាការ​ទទួល​វាក់​សាំង​ប្រឆាំង​កូវីដ​១៩​។
២-ប្រេី​ QR Code Stop COVID ដេីម្បី​ទប់ស្កាត់​រោគ​រាតត្បាត​។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។