ព័ត៌មានជាតិ

អភិបាលខណ្ឌដូនពេញ​ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលប្រចាំអឌ្ឍមាស​(តាម Zoom meeting )

(ភ្នំពេញ) ថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥, ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលប្រចាំអឌ្ឍមាស​(តាម Zoom meeting ) ​ដែលមា​នសមាសភាព​ចូលរួម​ ៖
១/លោក​ លោក​ស្រី​គណៈអភិបាលខណ្ឌ
២/លោកនាយក/នាយករងរដ្ឋបាលខណ្ឌ
៣/លោកប្រធានការិយាល័យ​ទាំង១១
៤/លោក​ លោក​ស្រី​ចៅសង្កាត់ទាំង១១
៥/លោកស្រី​ប្រធានទីរួមផ្សារទាំង​៣។
-របៀបវារៈក្នុងកិច្ចប្រជុំ​ រួម​មានដូចខាងក្រោម​នេះ​៖
១. បញ្ហាសន្តិសុខ សុវត្ថិភាពសង្គម ក្នុងមូលដ្ឋានខណ្ឌដូនពេញ
២. ការងារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីឌ-១៩ ក្នុងមូលដ្ឋានខណ្ឌដូនពេញ
៣. បញ្ហាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង​អនាម័យ​បរិស្ថាន​ ក្នុងមូលដ្ឋានខណ្ឌដូនពេញ
៤. ការចុះត្រួតពិនិត្យផ្លូវ ក្នុងមូលដ្ឋានខណ្ឌដូនពេញ
៥. ការងារផ្សេងៗ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។