ព័ត៌មានជាតិ

កម្ពុជា រកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៧២​៣នាក់​ សះស្បើយ៧០៩នាក់ និងស្លាប់ថ្មី១៩នាក់!

រហូតដល់ថ្ងៃទី២៩មិថុនា​២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៧២៣នាក់​(ឆ្លងសហគមន៍​​៦២៥​និង​នាំចូល៩៨)និងមានជាសះស្បើយ​៧០៩នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​៤៩២៥៥នាក់​​​​​​​​​​​​​​និងចំនួនជាសះស្បើយសរុប​កើន៤៣៤៧៣នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​១៩នាក់​សរុប​ស្លាប់៥៧៥នាក់ ។ ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។