ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្ត​ បានចុះត្រួតពិនិត្យតាមដានវិធានសុវត្ថិភាពទេសចរណ៍ និងណែនាំអំពីវិធានសុវត្ថិភាពទេសចរណ៍ នៅតាមសណ្ឋាគារ​ ក្នុងក្រុងសៀមរាប

(សៀមរាប) ÷នាព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យតាមដានវិធានសុវត្ថិភាពទេសចរណ៍ និងណែនាំអំពីវិធានសុវត្ថិភាពទេសចរណ៍ នៅតាមសណ្ឋាគារ ០៤ កន្លែង ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩​ ដែលសណ្ឋាគារទាំងនេះរួមមាន៖
1. Lotus Blanc Hotel & Resort
2. Sokhalay ANGKOR Resort & Spa
3. ANGKOR Paradise Hotel
4. Memoire D’ ANGKOR Boutique Hotel

រដ្ឋបាលខេត្តសៀមរាប និងមន្ទីរទេសចរណ៍ខេត្ត សូមអំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ដែលអនុញ្ញាតអោយធ្វើអាជីវកម្ម រួមគ្នាក្នុងការទប់ស្កាត់ការីករាលដាលកូវីត-19 តាមរយៈវិធានសុវត្ថិភាពទេសចរណ៍ និងស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ ដូចជា៖
1. ការរៀបចំបុគ្គលិកចាំវាស់កំដៅជាប្រចាំ
2. ការលាងសម្អាតដៃដោយអាកុលឬជែលអោយបានញឹកញាប់
3. បុគ្គលិកត្រូវពាក់ម៉ាស់ជាប្រចាំក្នុងពេលបំពេញការងារ
4. ការរក្សាឱ្យបានគម្លាតបុគ្គល និងគម្លាតសង្គម
5. មិនត្រូវមានការជួបជ៉ំគ្នាច្រើនលើសពី ២០នាក់ឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។