ព័ត៌មានជាតិ

លោក ហុី ធួក បានចូលរួមក្នុងពិធីប្រគល់-ទទួលសម្ភារៈបរិក្ខាពេទ្យ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ លោក ហុី ធួក អភិបាលខេត្តស្តីទី បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលសម្ភារៈបរិក្ខាពេទ្យ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

សូមបញ្ជាក់ផងថា សម្ភារៈពេទ្យឧបត្ថម្ភដោយក្រុមហ៊ុន រ៉ូតថារី អន្តរជាតិ រ៉ូតថារីក្លិប ភ្នំពេញសេនត្រល និង រ៉ូតថារីក្លិប ប៉ាវឆឹង បានប្រគល់ជូនតាមរយះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

រដ្ឋបាលខេត្ត គោរពសូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅបំផុតចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត និងក្រុមហ៊ុនរ៉ូតថារី អន្តរជាតិ រ៉ូតថារីក្លិប ភ្នំពេញសេនត្រល និង រ៉ូតថារីក្លិប ប៉ាវឆឹង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យ បវរសួស្ដី មហាប្រសើរ ជ័យមង្គល ជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត និងក្រុមហ៊ុន ព្រមទាំងសហការី សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ និងជោគជ័យគ្រប់ភារកិច្ច។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។