ព័ត៌មានជាតិ

អភិបាលស្រុកកំចាយមារ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការអាស្រ័យផលរបស់ប្រជាពលរដ្ធលើដី សាកលវិទ្យាល័យ ជា សុីម កំចាយមារ ស្ថិតក្នុងភូមិតាអី ឃុំក្របៅ

(ខេត្តព្រៃវែង) ៖ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០លោក សឿង សុជាតិ អភិបាល នៃគណៈអភិបាលស្រុកកំចាយមារ និងឯកឧត្តម សិត ខន សាកលវិទ្យាធិការ​សកលវិទ្យាល័យ ជាស៊ីមកំចាយមារ ព្រមទាំងអភិបាលរងស្រុក ក្រុមការងារសាកលវិទ្យាល័យ ក្រុមការងារស្រុក ឃុំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអាស្រ័យផលរបស់ប្រជាពលរដ្ឋលើដី សាកលវិទ្យាល័យ ជា ស៉ីម កំចាយមារ ស្ថិតក្នុងភូមិតាអី ឃុំក្របៅ។​

បន្ទាប់លោកអភិបាលស្រុក និងក្រុមការងារស្រុក លោកមេឃុំក្របៅ ក្រុមប្រឹក្សាឃុំ ស្មៀន និងជំនួយការ លោកមេភូមិអញ្ចាញបានចុះសួរសុខទុក្ខគ្រួសារក្រីក្រ ០១គ្រួសារ ស្ថិតក្នុងភូមិអញ្ចាញ ក្នុងនោះមាន៖
– អង្ករចំនួន ៣០គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្ដម ស្តើង សុខុម ប្រធានក្រុមការងារចុះជួយស្រុកកំចាយមារ
– ត្រីខ ចំនួន ០១យួរ
– ទឹកត្រី ចំនួន ០២ដប
– ទឹកស៉ីអ៉ីវ ចំនួន ០២ដប
– មី ចំនួន ០១កេះ
– ថវិកាចំនួន ១៨៥,០០០៛
ក្នុងនោះដែរ ថវិកា ចំនួន ៦០,០០០៛ ជាថវិកា របស់ លោក សឿង សុជាតិ អភិបាល នៃគណៈអភិបាលស្រុកកំចាយមារ ។​

បន្ទាប់មកទៀតលោកអភិបាលស្រុក បានដឹកនាំ លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន និងជំនួយការ ចុះពិនិត្យទីតាំងចេតិយចាស់ និងពិនិត្យទីតាំងភូមិគ្រឹះសម្រាប់កម្មវិធី ២ធ្នូ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។