ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរ ច្រកទ្វារព្រំដែនអន្តរជាតិដូង និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

(បន្ទាយមានជ័យ) ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ចូលព្រះរាជាណាចក្រកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

បន្ទាប់មក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបន្តដំណើរអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ចូលព្រះរាជាណាចក្រកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។