ព័ត៌មានជាតិ

សម្ដេចតេជោ ÷តាមពិនិត្យវ៉ែនតានេះពាក់ក្នុងចន្លោះឆ្នាំ ១៩៩៤ដល់ដើមឆ្នាំ១៩៩៩ដែលជាដំណាក់កាលអនុវត្តន៍នយោបាយឈ្នះ ឈ្នះ។ពេលនោះដេក ដើរ ឈរ អង្គុយ នឹកគិតចង់បានសន្តិភាពដើម្បីមានឱកាស កសាងប្រទេស

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ៖ រូបថតមួយសន្លឹកនេះខ្លួនខ្ញុំក៏មិនដែលបាន
ឃើញដែរទើបតែថ្ងៃនេះប្រទះឃើញតាម
បណ្តាញទំនាក់ទំនងសង្គម។
តាមពិនិត្យវ៉ែនតានេះពាក់ក្នុងចន្លោះឆ្នាំ
១៩៩៤ដល់ដើមឆ្នាំ១៩៩៩ដែលជាដំណាក់កាលអនុវត្តន៍នយោបាយឈ្នះ
ឈ្នះ។ពេលនោះដេក ដើរ ឈរ អង្គុយ
នឹកគិតចង់បានសន្តិភាពដើម្បីមានឱកាស
កសាងប្រទេស។

ទឹកមុខខ្ញុំនោះកំពុងគិតទៅឆ្ងាយដែលមិន
មានអ្នកណាអាចស្មានត្រូវនោះឡើយ។
ពេលនេះសន្តិភាពមានហើយត្រូវរួមគ្នា
ការពារកុំឱយបាត់បង់ទៅវិញ។

សូមកុំឱយក្មេងជំនាន់ក្រោយមានរឿង
អកុសលដូចខ្លួនខ្ញុំនិងអ្នកជំនាន់មុនដែល
ប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព។កុំចាំមានសង្គ្រាមទើបស្រែក
ថាស្រឡាញ់សន្តិភាពគឺវាហួសពេល
ស្រោចស្រង់ដូចនៅអ៊ុយក្រែនអីចឹង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។