ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង សូមចូលរួមរំលែកទុក្ខ និងសមានចិត្តដ៍ជ្រាលជ្រៅបំផុតចំពោះគ្រួសារសព របស់ អតីតនាយករដ្ធមន្ដ្រីជប៉ុន អាបេ សុីនហ្សូ

(ព្រៃវែង) :ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ពិតជាមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង ដែលទទួលបានព័ត៌មានអំពីមរណភាពរបស់ អតីតនាយករដ្ឋមន្ដ្រីជប៉ុន ឯកឧត្តម អាបេ សិនហ្សូ បានទទួលមរណភាពដោយសារខ្មាន់កាំភ្លេីងបានបាញ់ប្រហារទាំងកណ្តាលថ្ងៃ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ កំឡុងពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។

តាងនាមក្រុមប្រឹក្សា និងគណអភិបាលខេត្ត ជាមួយប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូល ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ សូមសម្ដែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅ ជូនចំពោះឯកឧត្តម និងក្រុមគ្រួសារសព ក៏ដូចជាប្រជាជនជប៉ុន ចំពោះការបាត់បង់ថ្នាក់ដឹកនាំប្រកបដោយថាមពល និងសក្តានុពលទាំងក្នុងប្រទេស និងក្នុងតំបន់ ក៏ដូចជាទូទាំងពិភពលោកផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។