ព័ត៌មានជាតិ

លោក ប្រធាន ស្ថានីយថ្លឹងរថយន្ដអូរពោធិ៍ បានបដិសេធទាំងស្រុងនូវការចោទប្រកាន់របស់សារព័ត៌មានថា÷ ស្ថានីយថ្លឹងរថយន្តអូរពោធិ ក្លាយជាស្ថានីយថ្លឹងលុយ!

ព្រះវិហារ ថ្មីៗនេះស្ថានីយថ្លឹងរថយន្តព្រះវិហារ ដែលមានទីតាំងស្ថិតនៅចំណុចក្រុមហ៊ុន ចំការ
កៅស៊ូទ្រីភាព តាមបណ្តោយផ្លូវជាតិលេខ៦២ ភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ បានរងនូវការវាយប្រហាគ្មានការពិតយ៉ាងចាស់ដៃពី
សំណាក់អ្នកសាព័ត៌មានមួយចំនួន ដោយចោទប្រកាន់លោក ហោ គឹមឡុង អនុប្រធានមន្ទីរសាធារ
ណការ នឹងដឹកជញ្ជូនខេត្តព្រះវិហារ ទទួលបន្ទុកជញ្ជឹងថា បានឃុតឃិតជាមួយម្ចាស់រថយន្តដឹកទំនិញ
ផ្ទុកលើសទម្ងន់កម្រិតកំណត់ ជាថ្នូរនឹងការទទួលសំណូកលុយពុករលួយ នឹងជាស្ថានីយថ្លឹងលុយជាដើម ពាក់ពន្ឋ័និងការចោទប្រកាន់គ្មានការពិតនឹងគ្មានក្រមសីលធម៌ខាងលើ លោក ហោ គឹមឡុង
បានបញ្ជាក់អោយដឹងថា ក្រុមចម្រុះរបស់ស្ថានីយ
ថ្លឹងរថយន្តព្រះវិហារ មានស្ថាបន័ពាក់ព័ន្ធជាច្រើនចាំត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យ
យានយន្ដផ្ទុកលើសកម្រិតទម្ងន់កំណត់ ក្នុងនោះមានក្រុមការងារមកពីក្រសួងផងដែរ ការចោទប្រកាន់ថា ស្ថានីយថ្លឹងរថយន្ត មិនថ្លឹងរថយន្ត មកថ្លឹងលុយវិញនោះគឺជាការប្រឌិតក្នុងចេតនាមួលបង្កាច់កេរ៍្ដឈ្មោះ គិត្តិយសរបស់ក្រុមការងារ ដែលកំពង់បំ
ពេញការបានយ៉ាងត្រឹមត្រូវតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងប្រ
សាសន៍ណែនាំរបស់ឯកឧត្តម គីម រិទ្ធី អភិបាលនៃ
គណៈអភិបាលខេត្តព្រះវិហារ ពិសេសបទបញ្ជាផ្ទាល់ពីសំណាក់លោក សំ លាងទ្រី ប្រធានមន្ទីរ
សាធារណការ នឹងដឹកជញ្ជូនខេត្តព្រះវិហារ ដោយឲ្យក្រុមការងារអនុវតន៍ឲ្យបានត្រឹមត្រូវទៅតាមនីតិវិធី និងច្បាប់ដែលបានកំណត់ ម្យ៉ាងវិញទៀត ការចោទប្រកាន់ថា÷
ទោះបីរថយន្តដឹកត្រឹមត្រូវមិនលើសទម្ងន់កម្រិតកំណត់ក៏តម្រូវអោយបង់លុយដែរ ។ ការចោទប្រកាន់
បែបនេះជារឿងប្រឌិតដើម្បីផលប្រយោជន៍ប៉ុណ្ណោះ ព្រោះថា÷ ប្រជាជនសម័ជឿនលឿននេះ
មិនអាចទៅបង្ខំ សំឡុត ពួកគាត់បានទេ លោក ប្រធានស្ដានីយបាន
បន្តអោយដឹងទៀតថា ការផ្ទុកទំនិញ
ត្រូវធ្វើឡើងតាមច្បាប់កំណត់ តែបើការផ្ទុកនោះលើសកម្រិតកំណត់ក្នុងបរិមាណតិចតួចក៏មានការ
អនុគ្រោះផងដែរ តែផ្ទុកលើសច្បាប់កំណត់ ត្រូវតែពិន័យ នឹងរើឥវ៉ាន់ចេញដោយមិនលើកលែង
ឡើយនេះគឺជាច្បាប់ដែលបានកំណត់ដោយអន្តរៈក្រសួង រវាងក្រសួងសាធារណការ នឹងដឹកជញ្ជូន នឹងក្រសួងសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុ
លោក ហោ គឹមឡុង បានសុំអោយអស់លោក
អ្នកផ្សាយ ត្រូវផ្សាយអ្វីដែលជាការពិត នឹងធ្វើការកែតម្រូវឡើងវិញ ។

លោក សំ លាងទ្រី ប្រធានម្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តព្រះវិហារ ធ្លាប់បានបញ្ជាក់ហើយថា÷ បើសិនបងប្អូនអ្នកសារព័ត៌មានចង់ធ្វើការចោទប្រកាន់ សូមឲ្យមានភស្តុតាងត្រឹមត្រូវ ច្បាស់លាស់ ថាមានការប្រព្រឹត្តិ
អំពើពុករលួយ លោកនឹងអនុវត្តទៅតាមច្បាប់សហលក្ខន្ដិកៈ
មន្ត្រីរាជការ លោក សំ លាងទ្រី បានបន្តអោយដឹងថា លោកតែងតែកោះប្រជុំណែនាំ អោយមន្ត្រី
ក្រោមឱវាទអនុវត្តន៍តួនាទីភារកិច្ចអោយបានត្រឹម
ត្រូវនឹងល្អប្រសើរក្នុងនាមជាមន្ត្រីបម្រើប្រជាពល
រដ្ឋនឹងសង្គមជាតិ ។

ដោយលោក ឆេង ភារះ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។