ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ សមិទ្ធផលសម្ពោធថ្ងៃនេះ បានមកពីនយោបាយយកក្រុង ចិញ្ចឹមក្រុង ឬយកស្លឹកត្នោត ខ្ចប់ស្ករត្នោត

(ភ្នំពេញ)  :សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កាលពីពេលមុនគោលនយោបាយដែលសម្តេចបានដាក់ចេញ គឺសេចក្តីត្រូវការ និងការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាពលរដ្ឋ។ តែពេលនេះ មានការប្រែប្រួលដាច់ស្រឡះ បើធៀបនឹងពេលមុន ដោយតម្រូវការមានកាន់តែច្រើន។ ហើយសមិទ្ធផលស្ពានអាកាសចោមចៅ និងផ្លូវក្រោមដីនៅរាជធានីភ្នំពេញ ដាក់ឱ្យសម្ពោធប្រើប្រាស់នៅថ្ងៃនេះ ដោយប្រើនយោបាយយកក្រុង ចិញ្ចឹមក្រុង ឬយកស្លឹកត្នោត ខ្ចប់ស្ករត្នោត នេះជាសមិទ្ធផល បានមកថវិកានៃការអភិវឌ្ឍកោះពេជ្រ ក៏ដូចជាតំបន់នានា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលស្ថិតនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ប្រជាពលរដ្ឋកាន់តែមានកំណើន សេចក្តីត្រូវការក៏កាន់តែមានកំណើនផងដែរ ដោយផ្អែកលើតម្រូវការនេះហើយ ទើបមានការអភិវឌ្ឍ តាមរយៈការពង្រីកផ្លូវធំៗជាច្រើនកន្លែង ដែលកាលពីមុនផ្លូវមានទំហំត្រឹមតែ ៧ម៉ែត្រប៉ុណ្ណោះ នេះជាជំនាន់សម្តេចតេជោ ដឹកនាំប្រទេស បើថ្ងៃទៅមុខ អ្នកដឹកនាំជំនាន់ក្រោយ ច្បាស់ជាពង្រីកធំជាងនេះផងក៏ថាបាន ដោយសារកត្តាសុខសន្តិភាព ទើបមានឱកាសបានបំពេញតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបាន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។