ព័ត៌មានជាតិ

​ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន បានចូលរួម​ពិធី​បិទ​យុទ្ធនាការ​ចាក់វ៉ាក់សាំងបង្ការ​ជំងឺ​ កូវីត​-១៩ជុំទី១​ ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី​ ១៨ឆ្នាំ​ឡេីង​ក្នុងខេត្តកំពត

(កំពត) ល្ងាច​ថ្ងៃព្រហស្បតិ៍​ ១៥កេីត​ ខែអស្សុជ​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវនឹងថ្ងៃ​ ទី២១​ ខែតុលា​ ឆ្នាំ​២០២១​ ឯកឧត្តម​វេជ្ជបណ្ឌិត​ ញា​ ប៊ុនថន​ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត​បានអញ្ជើញ ចូលរួម​ពិធី​បិទ​យុទ្ធនាការ​ចាក់វ៉ាក់សាំងបង្ការ​ជំងឺ​ កូវីត​-១៩ជុំទី១​ ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី​ ១៨ឆ្នាំ​ឡេីង​ក្នុងខេត្តកំពត​ ក្រោមអធិបតីភាព​ លោកជំទាវ ឱ វណ្ណឌីន រដ្ធលេខាធិការក្រសួងសុខាភិបាលនិង ជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌ័ប្រទេស ឯកឧត្តម​ ជឹង​ ផល្លា​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និង​ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​ខេត្ត​កំពត​ ធ្វេីឡេីងនៅ​បរិេវន​ សាលាខេត្ត​កំពត​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។