ព័ត៌មានជាតិ

សមិទ្ធផលថ្មីកេីតមានជាបន្តបន្ទាប់ក្រោមម្លប់សន្តិភាព អបអរសាទរ​ពិធីបេីកការដ្ឋានសាងសង់ផ្លូវកៅស៊ូ​ DBST ប្រវែង១.៣០០ម៉ែត្រ​ និងប្រព័ន្ធលូរំដោះទឹកប្រវែង២.៦០០ម៉ែត្រ​ ពីភូមិដូនដុំ ដល់ភូមិបឹងជ្រោយ​ ឃុំសូទិព​ ស្រុកជេីងព្រៃ

(កំពង់ចាម) ៖នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកជើងព្រៃ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវខាងលើ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពស្និទ្ធស្នាល សប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាព។

ប្រជាពលរដ្ឋ សាទរនិងសមិទ្ធផលថ្មីនេះ និងបានប្តេជ្ញាចូលរួមយ៉ាងក្លៀវក្លាក្នុងការបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីកម្ពុជា និងបានគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។