ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងអភិបាលខេត្តកំពងចាម បានរួមគ្នាដោះស្រាយទឹកជូនប្រជាពលរដ្ធបង្កបង្កើតផលស្រូវប្រាំប្រមាន ១មុឺនហិចតា

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយគណៈប្រតិភូខេត្ត ព្រមទាំងមន្រ្តីមន្ទីរជំនាញនៃខេត្តទាំង២ បានអញ្ជើញចុះពិនិត្យទីតាំងស្ថានីយបូមទឹកទី១ ប្រព័ន្ធស្រោចស្រពវ៉ៃគោ១ ក្នុងឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម។

ការចុះពិនិត្យនៅស្ថានីយទី១ នៃប្រព័ន្ធវ៉ៃគោ១នេះដែរ ដើម្បីបញ្ជូនទឹកទៅស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតទឹក សរុបផ្ទៃដីចំនួន ៩,៨៨៣ហិកតា តាមប្រឡាយមេទី២ ប្រវែង ៤១គម និងប្រឡាយប្រមូលដុំប្រវែង៣០គម ក្នុងស្រុកកំចាយមារ ចំនួន៣ឃុំ ស្រុកមេសាង ចំនួន៦ឃុំ និងស្រុកស្វាយអន្ទរចំនួន៤ឃុំ ក្នុងខេត្តព្រៃវែង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។