ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំង តែងតែចោទប្រកាន់ថា អ្នកឈ្នះក្តីឃុបឃិតជាមួយតុលាការ

(ភ្នំពេញ) ៖នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្ដិធម្ម» របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជារឿងធម្មតាសម្រាប់ក្រុមប្រឆាំង ដែលតែងតែចោទប្រកាន់ថា អ្នកឈ្នះក្តី ឃុបឃិតជាមួយតុលាការ ឬចោទថាតុលាការអយុត្តិធម៌ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តុលាការតែងតែរងគ្រោះជានិច្ច ព្រោះនៅពេលដែលរឿងរ៉ាវត្រូវឡើងដល់តុលាការ តែងតែមានអ្នកឈ្នះក្តី និងអ្នកចាញ់ក្តីជាមិនខាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យក្រសួងយុត្តិធម៌ក្តាប់ឲ្យជាប់នូវបទល្មើសព្រហ្មទណ្ឌ ខណៈបទល្មើសនេះបានកំពុងកើតមានឡើងនៅកម្ពុជា ជាពិសេសចំពោះជនជ្រុលនិយមមួយចំនួន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។