ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ និងជំរុញការត្រៀមទីតាំងសម្រាប់ធ្វើចត្តាឡីស័កពលករមកពីប្រទេសថៃ នៅមូលដ្ឋានស្រុកពារាំង

(ខេត្តព្រៃវែង) នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានអញ្ជើញចុះពិនិត្យមើលដំណើរការចាក់វាក់សាំងការពារជំងឺកូវីដ- ១៩ជូនប្រជាពលរដ្ឋ និងជំរុញការត្រៀមទីតាំងសម្រាប់ធ្វើចត្តាឡីស័កពលករមកពីប្រទេសថៃ នៅមូលដ្ឋានស្រុកពារាំង។
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែង អំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញា ធរក្រុមគ្រូពេទ្យព្រមទាំងប្រជាពលរដ្ឋទាំង អស់ ដែលបានចូលរួមដោយស្ម័គ្រចិត្តមកចាក់វ៉ាក់សាំង ដែលជាការរួមចំណែកក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។

ឯកឧត្តម វង្ស ពិសេន បានបញ្ជាក់ថា ក្នុងដំណាក់កាលបច្ចុប្បន្ន ពិភព លោកក៏ដូចជាកម្ពុជាកំពុងទទួលរងនូវការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីមានឈ្មោះ (ដែលតា) ដែលមានការចំលងលឿនជាងមេរោគមុនៗ ធ្វើឲ្យអត្រាអ្នកឆ្លង និងស្លាប់កាន់តែមានចំនួនច្រើនឡើង។ ដូច្នេះមាន តែការចាក់វ៉ាក់សាំងទេដែលជាជម្រើសទី១ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្រ្គោះជីវិតមនុស្សមិនឱ្យឈឺធ្ងន់ធ្ងរនៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។
ក្រៅពីការចាក់វ៉ាក់សាំង ឯកឧត្តម នាយឧត្តមសេនីយ៍ បានក្រើនរំលឹកឲ្យប្រជាពល រដ្ឋគ្រប់រូបកុំភ្លេចអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានល្អ គឺ ៣កុំ និង៣ ការពារ ឱ្យបានខ្ជាប់ខ្ជួន ជាប្រចាំផងដែរ។

បងប្អូនប្រជាពលរដ្ឋបានគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំងកូវីដ-១៩ ជា បន្តបន្ទាប់ចាក់ជូនប្រជាពលរដ្ឋដើម្បីបង្កើតភាពសាំ និងដើម្បីទប់ស្កាត់ការចម្លង រាលដាលដល់ប្រជាពលរដ្ឋទូទាំងប្រទេស។
ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានអញ្ជើញចុះទៅត្រួតពិនិត្យមើលទីតាំងចត្តាឡីស័កមួយចំនួន ព្រមទាំងបានណែនាំដល់អាជ្ញាធរស្រុក ត្រៀមរៀបចំទីតាំងចត្តាឡីស័កទាំងនេះឲ្យបានល្អ ដើម្បីទទួលពលរដ្ឋខ្មែរវិលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ ចូលធ្វើចត្តាឡីស័ក និងសម្រួលឲ្យអ្នកធ្វើចត្តាឡីស័កនៅមូលដ្ឋានដែលមានស្ថានភាពធូរស្រាល ទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនវិញ។
ឯកឧត្តម នាយឧត្តសេនីយ៍ វង្ស ពិសេន ក៏បានឧបត្ថម្ភក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងនូវទឹកបរិសុទ្ធចំនួន ៦០កេស, ទឹកក្រូចចំនួន ៣៨ កេស និង ថវិកាចំនួន១០ លានរៀលផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។