ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន ចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនូវបញ្ហាកង្វះចង្ហាន់នៅតាមបណ្តាវត្តអារាម នៅក្នុងស្រុកជើងព្រៃ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

(ភ្នំពេញ) នៅថ្ងៃទ០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចខ្ញុំបាទ បានបញ្ជាក់ជូន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ក្នុងគោលបំណង ចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនូវបញ្ហាកង្វះចង្ហាន់នៅតាមបណ្តាវត្តអារាម នៅក្នុងស្រុកជើងព្រៃ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្នុងពិធីកាន់បិណ្ឌ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកទាំងបី រួមជាមួយសប្បុរសជន បានត្រៀមជាស្រេចក្នុងការនាំយកគ្រឿងឧបភោគបរិភោក និងបច្ច័យ មួយចំនួនទៅប្រគេន ព្រះចៅអធិការ ដែលគង់នៅតាមវត្តអារាមចំនួន ១១៨។ ជាក់ស្តែង ចាប់ផ្តើមពីដើមសប្តាហ៍នេះ ឯកឧត្តម លោកជំទាវ លោក និងលោកស្រី ដែលជាអនុប្រធាន និងសមាជិកក្រុមការបានចាត់ចែង និងដឹកជញ្ជូនទៅកាន់គោលដៅក្នុងស្រុក ឃុំ និងវត្តនិមួយៗ ដែលក្រុមការងារទទួលបន្ទុក ហើយខ្ញុំមានក្តីសង្ឃឹមថា សមាជិកក្រុមការងារទាំងអស់នឹងចាត់ចែងប្រគេនគ្រឿងឧបភោគបរិភោក និងបច្ច័យ តាមបណ្តាវត្តទាំង១១៨ ឲ្យបានចប់សព្វគ្រប់នៅចុងសប្តាហ៍នេះ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។