ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បន្តចុះពិនិត្យស្ថានីយផលិត អុកស៊ីសែន ស្ថិតនៅក្នុងឃ្លាំងនៃមន្ទីរពេទ្យបង្អែក ខេត្ត

(កំពង់ចាម) បន្ទាប់ពីអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការងារជួសជុស និងបំពាក់សម្ភារ បរិក្ខារ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ រួចមកមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំក្រុមការងារ បន្តចុះពិនិត្យស្ថានីយផលិត អុកស៊ីសែន ស្ថិតនៅក្នុងឃ្លាំងនៃមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ សម្រាប់ផ្គត់ផ្គង់នៅក្នុងមន្ទីរពេទ្យ ។ ហើយម៉ាស៊ីនផលិតអុកស៊ីសែនមួយនេះ អាចផលលិត អុកសុីសែនបានរហូតដល់ ចំនួន១០ បំពង់ ក្នុងរយៈពេល ១ម៉ោង ។

គូសបញ្ជាក់ថា ស្ថានីយផលិតអុកសុីសែននេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់មន្ទីរពេទ្យ ខេត្តកំពង់ចាម ក្នុងការកាត់បន្ថយនៃការចំណាយយ៉ាងច្រើន ដែលកន្លងមកមន្ទីរពេទ្យតែងតែបានបញ្ជាទិញអុកស៊ីសែនពីខាងក្រៅរហូតដល់ ៣០០បំពង់ ក្នុងមួយថ្ងៃ សម្រាប់យកមកប្រាស់ក្នុងមន្ទីរពេទ្យ ៕ ចៅ វង្ស

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។