ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷មណ្ឌលសម្រាកព្យាលជំងឺកូវីដ-១៩ កម្រិតស្រាលថ្មី របស់រដ្ធបាលខេត្តកំពង់ចាម នឹងដាក់ឲ្យដំណើរការនៅដើមខែតុលា ឆ្នាំ២០២១!

(កំពង់ចាម) នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារ និងអាជ្ញាមូលដ្ឋានរួមនឹងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យឃ្លាំងពាណិជ្ជកម្មមួយកន្លែងដែលស្ថិតនៅចំណុច ភូមិត្រពាំងចារ ឃុំក្រឡាស្រុកកំពង់សៀម ដែលកំពុងត្រៀមរៀបចំធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងជំងឺកូវីដ-១៩ ប្រភេទថ្មី (Delta) ។
ក្រោយពីបានពិនិត្យមើល វឌ្ឍនភាពនៃការងារជួសជុលរៀបចំ ប្រព័ន្ធអគ្គិសនី ផ្សេងប្រព័ន្ធផ្សេងៗទៀត តាមបែបបច្ចេកទេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានជំរុញដល់ក្រុមការងារបច្ចេកទេសធ្វើយ៉ាងណាពន្លឿនការងារនេះឲ្យរួចរាល់ ឆាប់រហ័ស ដើម្បីត្រៀមបញ្ជូនអ្នកជំងឺកូវីដ-១៩ មកសម្រាកព្យាបាល ដោយសារតែបច្ចុប្បន្ននេះ អ្នកជំងឺកូវីដ-១៩ មានការកើនឡើងបន្ថែមទៀត ដែលធ្វើឱ្យ យើងមានការព្រួយបារម្ភ ពីបញ្ហារីករាលដាលនៃជំងឺនេះ ។
សូមបញ្ជាក់ផងដែរថាឃ្លាំងពាណិជ្ជកម្មដែលកំពុងតែរៀបចំធ្វើជាកន្លែងព្យាបាលជំងឺកូវីដ-១៩ នេះ បានសម្រេចប្រហែលប្រមាណ ៧០% ហើយ ។
ក្រោយពីបានពិនិត្យទីតាំងព្យាបាលជំងឺកូវីដ-១៩ ហើយ ឯកឧត្តមអ៊ុន ចាន់ដា ក៏បានដឹកនាំមន្រ្តីជំនាញ អញ្ជើញពិនិត្យទៅតាំងផលិត អុកស៊ីសែន នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
សូមជម្រាបដែរថាម៉ាស៊ីនផលិតអុកស៊ីសែននេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ សម្រាប់ផ្គត់ផ្គង់នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ជាមួយគ្នានេះម៉ាស៊ីនសម្រាប់ផលិតអុកស៊ីសែននេះ អាចផលលិតបាន ក្នុងមួយម៉ោងចំនួន ១០ បំពង់ ។ហើយនេះគឺជាសមិទ្ធផលមួយដ៏ល្អ ដែលកន្លងមកមន្ទីរពេទ្យខេត្តកំពង់ចាមរបស់យើងបានបញ្ជាទិញអុកស៊ីសែនក្នុងមួយថ្ងៃប្រមាណជា ៣០០ បំពង់សម្រាប់ធ្វើការប្រើប្រាស់ក្នុងមន្ទីរពេទ្យ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។