ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងគណ:ប្រតិភូ អញ្ជើញចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាផែនការបែងចែកភារកិច្ចរៀបចំពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១

(ព្រៃវែង) :នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបានអញ្ជើញចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាផែនការបែងចែកភារកិច្ចរៀបចំពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ ក្រោមអធិតបតីភាព ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងគណៈកម្មការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត ស្រុក ព្រមទាំងផ្នែកពាក់ព័ន្ធនានា ដើម្បីទទួលភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នា ពេលខាងមុខនេះ ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង។

កិច្ចប្រជុំពិភាក្សា ក្រោយការចុះពិនិត្យទីតាំងនេះ គឺក្នុងន័យរៀបចំផែនការបែងចែកភារកិច្ចលម្អិតនៃការទទួលខុសត្រូវ ក្នុងការរៀបចំដំណើរការពិធីសម្ពោធរបស់គណៈកម្មការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត ស្រុក ព្រមទាំងផ្នែកពាក់ព័ន្ធ ដើម្បីធានាឲ្យការប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាអង្គពិធីទាំងមូល ប្រកបដោយភាពរលូន និងជោគជ័យ។

គួរបញ្ជាក់ថា គម្រោងសាងសង់នូវផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង(ចំណុចប្រសព្វផ្លូវជាតិលេខ១)- ខេត្តព្រៃវែង-ថ្នល់ទទឹង-ខេត្តត្បូងឃ្មុំ (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ក្រោមហិរញ្ញប្បទានសម្បទានរពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណជូនចំពោះឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងគណៈកម្មការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត ស្រុក ព្រមទាំងផ្នែកពាក់ព័ន្ធ ជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានពិនិត្យទីតាំង និងពិភាក្សាបែងចែកភារកិច្ចលម្អិត នៃការទទួលខុសត្រូវក្នុងដំណើរការពិធីសម្ពោធធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាអង្គពិធីទាំងមូល។

សារជាថ្មីម្តងទៀត ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សូមថ្លែងអំណរគុណនូវចំណងដៃដ៍ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ក៏ដូចជាជូនដល់សង្គមជាតិទាំងមូលក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចពេញផ្ទៃប្រទេស។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។