ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំក្រុមការងារខេត្ត បានអញ្ជើញចុះពិនិត្យមើលការរៀបចំទីតាំងប្រារព្ធពិធី និងផែនការសន្តិសុខ សម្រាប់ពិធីបុណ្យគម្រប់ខួប ១ឆ្នាំ និងពិធីបុណ្យឆ្លងមហាចេតិយរបស់សម្ដេច ឧត្តមទេពញាណ ហ៊ុន ណេង នឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន អញ្ជើញចូលរួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញចុះពិនិត្យមើលការរៀបចំទីតាំងប្រារព្ធពិធី និងផែនការសន្តិសុខ សម្រាប់ពិធីបុណ្យគម្រប់ខួប ១ឆ្នាំ និងពិធីបុណ្យឆ្លងមហាចេតិយរបស់សម្ដេច ឧត្តមទេពញាណ ហ៊ុន ណេង និងដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។