ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវផែនការសំខាន់ៗក្នុងការពង្រឹងសេវាសុខាភិបាលនៅកម្ពុជា

(ភ្នំពេញ) ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល កំពុងរៀបចំផែនការក្នុងការពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែរឹងមាំដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងសុខាភិបាលលើកទី៤៣ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ផែនការសម្រាប់ពង្រឹងវិស័យសុខាភិបាលរួមមាន៖
១- ការពង្រឹងការជ្រើសរើសគ្រូពេទ្យ ត្រូវបំពេញឱ្យត្រូវជំនាញ ថែររក្សាឱ្យនៅធ្វើការ ដើម្បីធានាបំពេញនិរន្តរភាព និងចីរភាព
២- ការពង្រឹងគុណភាពថ្នាំ និងបរិក្ខារពេទ្យ ឱ្យមានគ្រប់គ្រាន់ទៅតាមតម្រូវការតាមមណ្ឌលសុខភាព ជាពិសេសនៅតំបន់ដាច់ស្រយាល
៣- ការពង្រឹងប្រព័ន្ធសេវាបញ្ជូន GMS
៤- ការពង្រឹងទំនើបកម្ម និងពិពិធកម្ម សមត្ថភាពព្យាបាលជំងឺកម្រិតខ្ពស់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។