ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំ ដើម្បីរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងរបបយង់ឃ្នង ៣ ឆ្នាំ ៨ខែ ២០ថ្ងៃ

(ភ្នំពេញ) ៖ថ្ងៃនេះ ក៏ដូចជារៀងរាល់ឆ្នាំ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា តែងមកជួបជុំគ្នានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បីរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងរបបយង់ឃ្នង ៣ ឆ្នាំ ៨ខែ ២០ថ្ងៃ។ ទោះបីពួកយើងបានរស់នៅសុខសាន្តក្នុងសន្តិភាព ភាពសំបូរសប្បាយនាពេលបច្ចុប្បន្ន តែយើងមិនបានភ្លេច ហើយនឹងមិនបំភ្លេចអ្វី ដែលជាសោកនាដកម្ម និងដែលប្រទេសជាតិដ៏កំសត់ របស់យើងបានឆ្លងកាត់នោះដែរ។ ស្មារតីនៃការចងចាំ និងភាពឈឺចាប់ក្នុងអតីតកាល បានបង្រៀនយើងអំពីប្រវត្តិសាស្រ្តដែលត្រូវធ្វើការកត់សម្គាល់ ដើម្បីមិនឱ្យកើតឡើងសារជាថ្មី។ មេរៀននេះក៏បានឆ្លុះបញ្ចាំងពីស្មារតីនៃក្តីសង្ឃឹមមួយ ដែលបានប្រែក្លាយទៅជាកម្លាំងដ៏មហិមាក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ រហូតបានជ័យជម្នះក្នុងថ្ងៃ ៧ មករា ១៩៧៩។

#បំភ្លេចម្តេចបាន
#អរគុណសន្តិភាព

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។