ព័ត៌មានជាតិ

ផ្លូវលេខ៩០ ចន្លោះពីអតីតវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ៤៧ ប្រវែង២៧០ ត្រូវរដ្ធបាលរាជធានីភ្នំពេញ ដើម្បីជួសជុល ឲ្យបានល្អប្រសើរ និងឲ្យប្រជាពលរដ្ធងាយស្រួលធ្វើដំណើរ

(ភ្នំពេញ) ÷ដើម្បីបង្កើនសោភ័ណភាពផ្លូវថ្នល់ឲ្យកាន់ប្រសើរ ផ្លូវកៅស៊ូ ប្រភេទAC កម្រាស់ ០.៥សង់ទីមែត្រ នៅផ្លូវលេខ៩០ ចន្លោះពីតីរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ៤៧ ប្រវែង ២៧០ម៉ែត្រ ត្រូវបាន លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រើប្រាស់កញ្ជប់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួសជុលឲ្យបានល្អប្រសើរ ។

ថ្ងៃច័ន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០,០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានជួសជុល អ៊ុតកៅស៊ូ ប្រភេទAC កម្រាស់ ០.៥សង់ទីមែត្រ នៅបណ្តោយផ្លូវលេខ៩០ ចន្លោះពីតីរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ៤៧ ប្រវែង ២៧០ម៉ែត្រ ប្រវែង ២៧០ម៉ែត្រ ដែលជាកញ្ជប់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញទាំងស្រុង ។

ក្នុងនាមប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការខណ្ឌ-សង្កាត់ សូមថ្លែង អំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែយកចិត្តទុកដាក់អំពីការងារអភិវឌ្ឍន៍មូលដ្ឋាន ក្នុងគោលបំណងលើកកំពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។