ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កេរដំណែល និងប្រជាពលរដ្ឋជាចំណុចអាទិភាពដាច់ខាតសម្រាប់រាជរដ្ឋាភិបាល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុងខេត្តសៀមរាប បានកសាងឡើងមិនដល់ ៥០០ថ្ងៃផង ប៉ុន្តែមានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់។ ទោះយ៉ាងណា សម្តេចថា ថ្វីត្បិតតែតំបន់អភិវឌ្ឍន៍រុនតាឯកមានភ្លើងចូល ប្រព័ន្ធទឹកក្រោមដីមិនទាន់បាន ១០០%ក្តី ប៉ុន្តែរាជរដ្ឋាភិបាលនឹងរុញបន្តទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បើប្រៀបធៀបក្រោម ៥០០ ថ្ងៃមុនតំបន់រុនតាឯក បានរីកចម្រើនគួរជាទីកត់សម្គាល់ ហើយរយៈពេល ២ ឬ ៣ឆ្នាំទៅមុខរុនតាឯក នឹងបន្តរីកជាទីក្រុងមួយដែលសំខាន់សម្រាប់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅពេលអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិរុនតាឯក និងពាក់ស្នែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ។

ឆ្លៀតក្នុងឱកាសនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរទីតាំង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។