ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលក្នុងមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក

ក្រោយពីចប់កម្មវិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនៅតំបន់រុនតាឯក នាព្រឹកមិញនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតពេលចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលក្នុងមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក ស្ថិតក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

តំបន់អភិវឌ្ឍន៍រុនតាឯក មិនត្រឹមតែជាទីតាំងថ្មីសម្រាប់រស់នៅ ដែលមានហេដ្ឋារចនាសម្ព័ន្ធ ផ្សារ សាលារៀនប៉ុណ្ណោះទេ តែក៏មានផងដែរ ទីកន្លែងពិនិត្យ ព្យាបាលជំងឺទូទៅ ដែលជាការធានាដល់ការថែទាំសុខភាពជូនប្រជាពលរដ្ឋទូទៅ។ នៅព្រឹកមិញនេះ សម្តេចធិបតី​ ក៏បានប្រកាសដំឡើងមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក ស្ថិតក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែកកម្រិត១ ដែលបានពង្រីកវិសាលភាពកាន់តែធំក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋនៅទីនោះឱ្យកាន់តែល្អប្រសើរផងដែរ៕

default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។