ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ប្រចាំឆ្នាំ២០២១

(ព្រៃវែង) : នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះឯកឧត្ដម សួន សុម៉ាលីន អភិបាលរងនៃគណ:អភិបាលខេត្ត តំណាង ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ប្រចាំឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ារ សារីន តំណាង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ។

ក្នុងឱកាសនោះក៏មានការអញើញចូលរួមពីឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុងព្រៃវែង ចៅសង្កាត់ មេភូមិ មន្រ្តីរដ្ឋបាលក្រុង និងប្រជាពលរដ្ឋ ដែលប្រព្រឹត្តទៅនៅសាលរដ្ឋបាលក្រុងព្រៃវែង ។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់គឺធ្វើឡើងដើម្បីស្វែងយល់ពីក្តីទុក្ខកង្វល់ បញ្ហាប្រឈម និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិ សង្កាត់ចំពោះបញ្ហា និងក្តីកង្វល់របស់បងប្អូនយើង ក្នុងន័យនេះដែរថ្នាក់ដឹកនាំខេត្ដ ក្រុង សង្កាត់ នឹងត្រូវបន្ដការខិតខំប្រឹងប្រែងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ។

ដោយឡែកបញ្ហាដែលនៅសេសសល់ គណ:អធិបតី នឹងរៀបចំឯកសាររាយការណ៍សុំគោលការណ៍ទៅឯកឧត្ដមប្រធានក្រុមប្រឹក្សា និងឯកឧត្ដមអភិបាលខេត្ដ ដើម្បីធ្វើការដោះស្រាយជាបន្តបន្ទាប់ទៅទៀត។

សារជាថ្មីម្តងទៀត ឯកឧត្តមអភិបាលរងខេត្ត និងឯកឧត្តម ម៉ារ សារីន សូមគោរពជូនពរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក៏ដូចជា អង្គពិធីទាំងមូល និងសហការីទាំងអស់ សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់ ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។