ព័ត៌មានជាតិ

នគរបាលខេត្តព្រៃវែង បន្តធ្វើរដ្ឋបាលចំហពេលយប់ ល្បាតចល័ត ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្ការទប់ស្កាត់ រាល់បទល្មើសនានា!

(ព្រៃវែង) ៖ នៅថ្ងៃយប់ថ្ងៃទី ១២ និងវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៤ នគរបាលខេត្តព្រៃវែង ចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហពេលយប់ ដើម្បីរក្សា ការពារសន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងបង្ការទប់ស្កាត់ ក៏ដូចជាបង្ក្រាបរាល់បទល្មើសផ្សេងៗ។

គួរបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាមមូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងខេត្តព្រៃវែង កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្តទាំងយប់ទាំងថ្ងៃជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗទាន់ពេលវេលា៕ដោយជុំ ចន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។